ខុមហ្វ្រែល​ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​ប្រកាន់​ជំហរ​អព្យា​ក្រឹត មាន​បេសកកម្ម​ពង្រឹង​អំណាច​ប្រជាពលរដ្ឋ​កម្ពុជា ឲ្យ​អនុវត្ត​សិទ្ធិ​របស់​ខ្លួន ក្នុង​កិច្ចការ​នយោបាយ និង​ការ​សម្រេច​ចិត្ត តាម​រយៈ​កម្មវិធី​អប់រំ​ពលរដ្ឋ និង​ចូលរួម​ផ្តល់​គំនិត​ស្ថាបនា​ដល់​រដ្ឋាភិបាល និង​មន្ត្រី​ជាប់​ឆ្នោត​ ដើម្បី​កែ​ទម្រង់​គោល​នយោបាយ​ លើក​កម្ពស់​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ព្រម​ទាំង​បង្កើន​គណនេយ្យភាព​ក្នុង​ការ​ផ្តល់​សេវា។
កិច្ច​ពិភាក្សា​មួយ ស្តី​ពី ការ​ឆ្លុះ​បញ្ចាំង​បញ្ហាប្រឈម និង​អនុសាសន៍​ទាក់ទង​នឹង​ដំណើរ​ការ​បោះឆ្នោត ឆ្នាំ២០២៣ ខេត្តមណ្ឌលគីរី
284 | 2024/02/14

កិច្ច​ពិភាក្សា​មួយ ស្តី​ពី ការ​ឆ្លុះ​បញ្ចាំង​បញ្ហាប្រឈម និង​អនុសាសន៍​ទាក់ទង​នឹង​ដំណើរ​ការ​បោះឆ្នោត ឆ្នាំ២០២៣ ខេត្តមណ្ឌលគីរី

កាល​ពី​ព្រឹក​ថ្ងៃ​ទី១៤ ខែកុម្ភៈ ឆ្នាំ​២០២៤​នេះ អង្គការ​ខុមហ្រ្វែល​បាន​រៀប​ចំ​កិច្ច​ពិភាក្សា​មួយ ស្តី​ពី ការ​ឆ្លុះ​បញ្ចាំង​បញ្ហាប្រឈម និង​អនុសាសន៍​ទាក់ទង​នឹង​ដំណើរ​ការ​បោះឆ្នោត ឆ្នាំ២០២៣ ។ កិច្ច​ពិភាក្សា​នេះ បាន​រៀប​ចំ​នៅ​ផ្ទះ​សំណាក់ និង​សាល​ប្រជុំ សុខ ជាវ ក្នុង​ទីរួម​ខេត្ត​មណ្ឌល​គីរី ។ កម្មវិធី​នេះ មាន​ភាគី​ពាក់​ព័ន្ធ​ការ​បោះឆ្នោត ចូល​រួម​សរុប​ចំនួន​ ៤១នាក់ (ស្រី ២០នាក់) ដែល​មាន​សមាស​ភាព​មកពី លោក ង៉ែត ចាន់ដារ៉ា តំណាងគណៈកម្មការខេត្តរៀបចំការបោះឆ្នោត លោក​វរសេនីយ៍ឯក បឹង ដែង តំណាង​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ ព្រម​ទាំងតំណាង​មក​ពី​គណបក្ស​នយោបាយ តំណាង​អង្គការ​សង្គម​ស៊ីវិល អ្នកសារព័ត៌មាន អតីត​អ្នក​សង្កេត​ការណ៍​ខុមហ្វ្រែល និងប្រជាពលរដ្ឋម្ចាស់ឆ្នោតផងដែរ។



ប្រសិន​បើ​លោក​អ្នក​ខក​ខាន​​មិន​​បាន​ស្តាប់​ការ​ផ្សាយ​ផ្ទាល់​​តាម​រយៈ​វិទ្យុ​ទេ​នោះ លោក​អ្នក​អាច​​ជ្រើស​រើស​​កម្ម​វិធី​ដែល​​បាន​​ផ្សាយ​រួ​ច​ហើ​យ​ដូច​​ខា​ង​ក្រោម​ដើម្បីស្តាប់៖

ការទទួលស្គាល់ចំណុចខ្វះខាតនៃការអនុវត្តតួនាទី និងភារកិច្ចរបស់អាជ្ញាធរមានសមត្ថកិច្ច
តើកម្ពុជាមានថ្នាក់ដឹកនាំក្បាលធំជាងខ្លួន?
តួនាទីស្ថាប័នរដ្ឋក្នុងការឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋ
ការចូលរួម តស៊ូមតិរបស់យុវជនដើម្បីការពារភ្នំតាម៉ៅ
ការធ្វើចំណាកស្រុកដោយសុវត្តិភាពនៅក្រៅប្រទេស
តើធ្វើបែបណាឲ្យប្រជាពលរដ្ឋមានសិទ្ធិស្មើគ្នា ប្រាសចាកពីការរើសអើង?
គុណតម្លៃរបស់សកម្មជនសង្គម
ស្តាប់កម្មវិធីដែលបានផ្សាយរួចហើយផ្សងៗទៀត