ខុមហ្វ្រែល​ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​ប្រកាន់​ជំហរ​អព្យា​ក្រឹត មាន​បេសកកម្ម​ពង្រឹង​អំណាច​ប្រជាពលរដ្ឋ​កម្ពុជា ឲ្យ​អនុវត្ត​សិទ្ធិ​របស់​ខ្លួន ក្នុង​កិច្ចការ​នយោបាយ និង​ការ​សម្រេច​ចិត្ត តាម​រយៈ​កម្មវិធី​អប់រំ​ពលរដ្ឋ និង​ចូលរួម​ផ្តល់​គំនិត​ស្ថាបនា​ដល់​រដ្ឋាភិបាល និង​មន្ត្រី​ជាប់​ឆ្នោត​ ដើម្បី​កែ​ទម្រង់​គោល​នយោបាយ​ លើក​កម្ពស់​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ព្រម​ទាំង​បង្កើន​គណនេយ្យភាព​ក្នុង​ការ​ផ្តល់​សេវា។
កិច្ច​ពិភាក្សា​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​នៅ​ខេត្ត​សៀមរាប​លើក​ទី៤​ ស្តី​ពី​បញ្ហា​ប្រឈម​ក្នុង​ការ​អនុវត្ត​ច្បាប់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល
433 | 2020/06/23

កិច្ច​ពិភាក្សា​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​នៅ​ខេត្ត​សៀមរាប​លើក​ទី៤​ ស្តី​ពី​បញ្ហា​ប្រឈម​ក្នុង​ការ​អនុវត្ត​ច្បាប់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល

អង្គការ​ខុមហ្វ្រែល និង​មជ្ឃមណ្ឌល​ភីឌីភី បាន​សហការ​រៀប​ចំ​កម្មវិធី​ពិគ្រោះ​យោបល់​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​នៅ​ខេត្ត​សៀមរាប កាល​ពីថ្ងៃ​ទី២៣ ខែមិថុនា ឆ្នាំ២០២០។
កិច្ច​ពិភាក្សា​មាន​អ្នក​ចូល​រួម​ប្រហែល​១៧អង្គការ/សមាគម។ ការ​ពិភាក្សា​បាន​ផ្តោត​លើ​បញ្ហា​ប្រឈម​របស់​អង្គការ​សង្គម​ស៊ីវិល​នៅ​មូលដ្ឋាន​ក្នុង​ការ​បំពេញ​កាតព្វកិច្ច និង​ការ​អនុវត្ត
សកម្មភាព​ស្រប​តាម​ច្បាប់​ស្តី​ពី​ច្បាប់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល។
ក្នុងកិច្ចពិភាក្សាបានផ្តោតលើចំណុចសំខាន់ៗ ចំនួន ៤គឺ៖
១. ការចុះបញ្ជីអង្គការសង្គមស៊ីវិល
២. កាតព្វកិច្ចពន្ធ
៣.​ ការផ្ញើរបាយការណ៍
៤. សកម្មភាព និងអព្យាក្រឹត



ប្រសិន​បើ​លោក​អ្នក​ខក​ខាន​​មិន​​បាន​ស្តាប់​ការ​ផ្សាយ​ផ្ទាល់​​តាម​រយៈ​វិទ្យុ​ទេ​នោះ លោក​អ្នក​អាច​​ជ្រើស​រើស​​កម្ម​វិធី​ដែល​​បាន​​ផ្សាយ​រួ​ច​ហើ​យ​ដូច​​ខា​ង​ក្រោម​ដើម្បីស្តាប់៖

ការទទួលស្គាល់ចំណុចខ្វះខាតនៃការអនុវត្តតួនាទី និងភារកិច្ចរបស់អាជ្ញាធរមានសមត្ថកិច្ច
តើកម្ពុជាមានថ្នាក់ដឹកនាំក្បាលធំជាងខ្លួន?
តួនាទីស្ថាប័នរដ្ឋក្នុងការឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋ
ការចូលរួម តស៊ូមតិរបស់យុវជនដើម្បីការពារភ្នំតាម៉ៅ
ការធ្វើចំណាកស្រុកដោយសុវត្តិភាពនៅក្រៅប្រទេស
តើធ្វើបែបណាឲ្យប្រជាពលរដ្ឋមានសិទ្ធិស្មើគ្នា ប្រាសចាកពីការរើសអើង?
គុណតម្លៃរបស់សកម្មជនសង្គម
ស្តាប់កម្មវិធីដែលបានផ្សាយរួចហើយផ្សងៗទៀត