នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ក្នុងឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល បានរៀបចំកម្មវិធីផ្សព្វផ្សាយមួយ មានអ្នកចូលរួមសរុបចំនួន ៣០នាក់ ។ កម្មវិធីផ្សព្វផ្សាយនេះ គឺជាកម្មវិធីស្តីពីការចូលរួមលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិបោះឆ្នោត ក្នុងគោលបំណង ចែករំលែកចំណេះដឹងដល់ប្រជាពលរដ្ឋនៅមូលដ្ឋានឃុំសង្កាត់ គឺ
១) សិទ្ធិពលរដ្ឋ សិទ្ធិបោះឆ្នោត និងលទ្ធិប្រជាធិបតេយ្យ
២) ផ្តល់ឱកាសឱ្យអ្នកចូលរួមលើកបញ្ហា និងវិភាគបញ្ហាពាក់ព័ន្ធសិទ្ធិមនុស្សនៅក្នុងសហគមន៍របស់ពួកគេ ។ កម្មវិធីនេះ បានធ្វើការផ្សព្វផ្សាយចំណេះដឹងពីសិទ្ធិមនុស្ស ជាពិសេសសិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ ការចូលរួមបោះឆ្នោត និងការចូលរួមបែបលទ្ធិប្រជាធិបតេយ្យ ។ ជាងនេះទៀត អ្នកចូលរួម អាចទទួលចំណេះដឹងពីការចែករំលែកដើម្បីវិភាគមើលលើបញ្ហាទាក់ទងជាមួយសិទ្ធិមនុស្សនៅមូលដ្ឋាន ដែលកន្លងមកតែងតែមានប្រជាពលរដ្ឋ មតិជាតិ និងអន្តរជាតិ លើកឡើងថា បញ្ហាសិទ្ធិមនុស្ស ។ កម្មវិធីនេះ រៀបចំឡើងរយៈពេលមួយថ្ងៃពេញ ។