ខុមហ្វ្រែល​ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​ប្រកាន់​ជំហរ​អព្យា​ក្រឹត មាន​បេសកកម្ម​ពង្រឹង​អំណាច​ប្រជាពលរដ្ឋ​កម្ពុជា ឲ្យ​អនុវត្ត​សិទ្ធិ​របស់​ខ្លួន ក្នុង​កិច្ចការ​នយោបាយ និង​ការ​សម្រេច​ចិត្ត តាម​រយៈ​កម្មវិធី​អប់រំ​ពលរដ្ឋ និង​ចូលរួម​ផ្តល់​គំនិត​ស្ថាបនា​ដល់​រដ្ឋាភិបាល និង​មន្ត្រី​ជាប់​ឆ្នោត​ ដើម្បី​កែ​ទម្រង់​គោល​នយោបាយ​ លើក​កម្ពស់​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ព្រម​ទាំង​បង្កើន​គណនេយ្យភាព​ក្នុង​ការ​ផ្តល់​សេវា។
វគ្គ​បណ្តុះ​បណ្តាល​ ស្តីពី តួនាទី ភារកិច្ច និង​អភិបាល​កិច្ច​ល្អ​នៅឃុំ សង្កាត់
163 | 2024/09/18

វគ្គ​បណ្តុះ​បណ្តាល​ ស្តីពី តួនាទី ភារកិច្ច និង​អភិបាល​កិច្ច​ល្អ​នៅឃុំ សង្កាត់

ថ្ងៃទី១៧ ដល់ ១៩ ខែកញ្ញា ឆ្នាំ២០២៤ ខុមហ្វ្រែល បានរៀប​ចំ​កម្ម​វិធីវគ្គ​បណ្តុះ​បណ្តាលដល់​អ្នក​ស្ម័គ្រ​ចិត្ត​របស់ខ្លួន ធ្វើ​ជា​គ្រូ​បង្គោលចំនួន ១៩នាក់ នៅទី​ស្នាក់​ការ​កណ្តាល​ខុមហ្វ្រែល ដែល​មក​ពី​ខេត្តចំនួន ១៩ លើក​លែង​តែ ខេត្តកែប ប៉ៃលិន កណ្តាល តាកែវ កំពង់ស្ពឺ និង​រាជធានី​ភ្នំពេញ ដែល​មិន​បាន​ចូលរួម ។វគ្គ​បណ្តុះ​បណ្តាល​នេះ បាន​ចែក​រំលែក​ចំណេះ​ដឹង​ស្តីពី តួនាទី ភារកិច្ច និង​អភិបាល​កិច្ច​ល្អ​នៅឃុំ សង្កាត់ និង​របៀបរៀប​ចំ​ដំណើរ​ការ​វេទិកា​នៅឃុំ សង្កាត់ ដល់​អ្នក​ចូល​រួម​ជាគ្រូ​បង្គោល ។ វគ្គ​បណ្តុះ​បណ្តាល​នេះ មាន​ការ​ចូលរួមធ្វើ​បទ​បង្ហាញ​ពី​លោក ហេង សុផាត ជា​ប្រធាន​នាយក​ដ្ឋាន​សុចរិតភាព និង​អភិបាល​កិច្ច នៃ​អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ លោក ញ៉ាវ តងអនុប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងលោក ហ៊ឹម យន់នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធ ដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម ។ជាលទ្ធផល អ្នកចូលរួមទទួលបានបទពិសោធន៍ជាចំណេះដឹង និងការអនុវត្តជាគំរូជាក់ស្តែងនៃការរៀបចំដំណើរការវេទិកានៅឃុំ សង្កាត់ ។

កម្មវិធីនេះ មានការគាំទ្រថវិកា ពីម្ចាស់ជំនួយ រួមមាន EU Norad NPA និង Diakonia ។



ប្រសិន​បើ​លោក​អ្នក​ខក​ខាន​​មិន​​បាន​ស្តាប់​ការ​ផ្សាយ​ផ្ទាល់​​តាម​រយៈ​វិទ្យុ​ទេ​នោះ លោក​អ្នក​អាច​​ជ្រើស​រើស​​កម្ម​វិធី​ដែល​​បាន​​ផ្សាយ​រួ​ច​ហើ​យ​ដូច​​ខា​ង​ក្រោម​ដើម្បីស្តាប់៖

ការទទួលស្គាល់ចំណុចខ្វះខាតនៃការអនុវត្តតួនាទី និងភារកិច្ចរបស់អាជ្ញាធរមានសមត្ថកិច្ច
តើកម្ពុជាមានថ្នាក់ដឹកនាំក្បាលធំជាងខ្លួន?
តួនាទីស្ថាប័នរដ្ឋក្នុងការឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋ
ការចូលរួម តស៊ូមតិរបស់យុវជនដើម្បីការពារភ្នំតាម៉ៅ
ការធ្វើចំណាកស្រុកដោយសុវត្តិភាពនៅក្រៅប្រទេស
តើធ្វើបែបណាឲ្យប្រជាពលរដ្ឋមានសិទ្ធិស្មើគ្នា ប្រាសចាកពីការរើសអើង?
គុណតម្លៃរបស់សកម្មជនសង្គម
ស្តាប់កម្មវិធីដែលបានផ្សាយរួចហើយផ្សងៗទៀត