ថ្ងៃទី១៧ ដល់ ១៩ ខែកញ្ញា ឆ្នាំ២០២៤ ខុមហ្វ្រែល បានរៀបចំកម្មវិធីវគ្គបណ្តុះបណ្តាលដល់អ្នកស្ម័គ្រចិត្តរបស់ខ្លួន ធ្វើជាគ្រូបង្គោលចំនួន ១៩នាក់ នៅទីស្នាក់ការកណ្តាលខុមហ្វ្រែល ដែលមកពីខេត្តចំនួន ១៩ លើកលែងតែ ខេត្តកែប ប៉ៃលិន កណ្តាល តាកែវ កំពង់ស្ពឺ និងរាជធានីភ្នំពេញ ដែលមិនបានចូលរួម ។វគ្គបណ្តុះបណ្តាលនេះ បានចែករំលែកចំណេះដឹងស្តីពី តួនាទី ភារកិច្ច និងអភិបាលកិច្ចល្អនៅឃុំ សង្កាត់ និងរបៀបរៀបចំដំណើរការវេទិកានៅឃុំ សង្កាត់ ដល់អ្នកចូលរួមជាគ្រូបង្គោល ។ វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមធ្វើបទបង្ហាញពីលោក ហេង សុផាត ជាប្រធាននាយកដ្ឋានសុចរិតភាព និងអភិបាលកិច្ច នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ លោក ញ៉ាវ តងអនុប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងលោក ហ៊ឹម យន់នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធ ដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម ។ជាលទ្ធផល អ្នកចូលរួមទទួលបានបទពិសោធន៍ជាចំណេះដឹង និងការអនុវត្តជាគំរូជាក់ស្តែងនៃការរៀបចំដំណើរការវេទិកានៅឃុំ សង្កាត់ ។
កម្មវិធីនេះ មានការគាំទ្រថវិកា ពីម្ចាស់ជំនួយ រួមមាន EU Norad NPA និង Diakonia ។