ខុមហ្វ្រែល​ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​ប្រកាន់​ជំហរ​អព្យា​ក្រឹត មាន​បេសកកម្ម​ពង្រឹង​អំណាច​ប្រជាពលរដ្ឋ​កម្ពុជា ឲ្យ​អនុវត្ត​សិទ្ធិ​របស់​ខ្លួន ក្នុង​កិច្ចការ​នយោបាយ និង​ការ​សម្រេច​ចិត្ត តាម​រយៈ​កម្មវិធី​អប់រំ​ពលរដ្ឋ និង​ចូលរួម​ផ្តល់​គំនិត​ស្ថាបនា​ដល់​រដ្ឋាភិបាល និង​មន្ត្រី​ជាប់​ឆ្នោត​ ដើម្បី​កែ​ទម្រង់​គោល​នយោបាយ​ លើក​កម្ពស់​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ព្រម​ទាំង​បង្កើន​គណនេយ្យភាព​ក្នុង​ការ​ផ្តល់​សេវា។
សន្និសីទ​សារព័ត៌មាន លទ្ធផល​អង្កេត​ ចំនួន​បេក្ខជនស្រ្តី និង ស្រីជាប់​ឆ្នោត​ជា​ក្រុម​ប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ​២០២២
483 | 2022/06/30

សន្និសីទ​សារព័ត៌មាន លទ្ធផល​អង្កេត​ ចំនួន​បេក្ខជនស្រ្តី និង ស្រីជាប់​ឆ្នោត​ជា​ក្រុម​ប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ​២០២២

នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២២ អង្គការ​ខុមហ្វ្រែល​បាន សហការជាមួយ អង្គការ​សីលការកម្ពុជា អង្គការបន្ទាយស្រី និង គណៈកម្មាធិការលើកស្ទួយស្រ្តីក្នុងវិស័យនយោបាយ (គ.ស.ន/CPWP)
- ដើម្បីផ្សព្វផ្សាយដល់​អ្នក​សារព័ត៌មាន​ជាតិ អន្តរជាតិ និងសាធារណជន បានដឹង​អំពី​ការ​ចូលរួម​នយោបាយ​របស់​ស្រ្តី ឱកាស និង​ការប្រឈម​របស់​បេក្ខជន​ស្រ្តី​ឈរ​ឈ្មោះ ស្រ្តី​ជាប់ឆ្នោត ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។
- ផ្សព្វផ្សាយសេចក្តីថ្លែងការណ៍រួម​របស់​ក្រុម​ការងារ​យេនឌ័រ/ស្រ្តី​នៃ​អង្គការ​សង្គម​ស៊ីវិល​ អំពី «លទ្ធផលអង្កេត បេក្ខជនស្រ្តី ស្រ្តីជាប់ឆ្នោត និងអនុសាសន៍​ក្នុងការ​កែលម្អ​សម្រាប់​ការបោះឆ្នោត​នាពេល​ខាង​មុខ» ដោយផ្អែកលើទស្សនៈ​យេនឌ័រ។



ប្រសិន​បើ​លោក​អ្នក​ខក​ខាន​​មិន​​បាន​ស្តាប់​ការ​ផ្សាយ​ផ្ទាល់​​តាម​រយៈ​វិទ្យុ​ទេ​នោះ លោក​អ្នក​អាច​​ជ្រើស​រើស​​កម្ម​វិធី​ដែល​​បាន​​ផ្សាយ​រួ​ច​ហើ​យ​ដូច​​ខា​ង​ក្រោម​ដើម្បីស្តាប់៖

ការទទួលស្គាល់ចំណុចខ្វះខាតនៃការអនុវត្តតួនាទី និងភារកិច្ចរបស់អាជ្ញាធរមានសមត្ថកិច្ច
តើកម្ពុជាមានថ្នាក់ដឹកនាំក្បាលធំជាងខ្លួន?
តួនាទីស្ថាប័នរដ្ឋក្នុងការឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋ
ការចូលរួម តស៊ូមតិរបស់យុវជនដើម្បីការពារភ្នំតាម៉ៅ
ការធ្វើចំណាកស្រុកដោយសុវត្តិភាពនៅក្រៅប្រទេស
តើធ្វើបែបណាឲ្យប្រជាពលរដ្ឋមានសិទ្ធិស្មើគ្នា ប្រាសចាកពីការរើសអើង?
គុណតម្លៃរបស់សកម្មជនសង្គម
ស្តាប់កម្មវិធីដែលបានផ្សាយរួចហើយផ្សងៗទៀត