គណៈកម្មាធិការដើម្បើការបោះឆ្នោតដោយសេរី​ និងយុត្តិធម៍នៅកម្ពុជា

Committee for Free and Fair Elections in Cambodia (COMFREL)

សេចក្តី​ថ្លែង​ការណ៍​ស្តី​អំពី​ការ​វាយ​តម្លៃ​ទាំង​មូល​និង​ចុង​ក្រោយ​លើ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​/​សង្កាត់​អាណត្តិ​ទី​៤​ «ខ្វះយុត្តិធម៌ និងរឹតត្បិតសេរីភាព ប៉ុន្តែការចាត់ចែងនៃការបោះឆ្នោតប្រសើរជាងមុន»

ថ្ងៃអាទិត្យ ២៥ ខែមិថុនា ២០១៧ បានមើល៖ 10 ដង

សេចក្តីថ្លែងការណ៍ ស្តីអំពី ការវាយតម្លៃទាំងមូល និងចុងក្រោយលើការបោះឆ្នោត  ជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៤ « ខ្វះយុត្តិធម៌ និងរឹតត្បិតសេរីភាព ប៉ុន្តែការចាត់ចែងនៃការបោះឆ្នោតប្រសើរជាងមុន»

បន្ទប់ស្ថានការណ៍ សម្រាប់ការបោះឆ្នោតឆ្នាំ២០១៧ វាយតម្លៃថា ការ​​​ចាត់​ចែ​ង​ ​និ​ងការអនុវត្តន៍ភារកិច្ចរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) លើបញ្ជីឈ្មោះបោះឆ្នោត ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោ​ត​ ការចុះបញ្ជីបេក្ខជនគណបក្សនយោបាយ​ កា​របោះ និងការរាប់សន្លឹកឆ្នោត និង​ការ​ប្រកាសបិទ និងដាក់ផ្សាយ​លើគេហទំព័រនូវលទ្ធផ​លបោះឆ្នោតថា «វិជ្ជមាន និងប្រសើរ​ជាង​មុន» ទាក់ទិនតម្លាភាព បើទោះ​បី​ជា​ កា​រឃោសនាបោះឆ្នោត និងការដោះ​ស្រាយ​បណ្តឹ​ង​បោះ​ឆ្នោ​ត មិនទាន់ប្រសើរដែលត្រូវកែលម្អ។ គ្មា​ន​អំ​ពើ​​ហឹង្សាទាក់ទិន​បោះ​ឆ្នោ​ត​ធ្ង​ន់​ធ្ង​រ​ ក្នុ​ង​សម័យ​បោះ​ឆ្នោ​តបានកើតឡើងទេ ប៉ុន្តែមា​ន​ប​ញ្ហា​​មួ​យ​ចំនួ​ន​​កើ​ត​មុនថ្ងៃ​បោះ​ឆ្នោ​ត​ដូ​ច​​ជា៖ បរិយា​កា​ស​ដែ​ល​មា​ន​​កា​រ​គា​ប​សង្ក​​ត់​ខា​ង​នយោ​បាយ ហិរញ្ញ​វ​ត្ថុឃោ​ស​​នា​បោះ​ឆ្នោ​ត​ និ​ងកា​រ​​ប្រើ​ប្រាស់​ធ​ន​ធា​ន​រ​ដ្ឋ ​ដែ​​លខ្វះសមធម៌ និងតម្លាភាព ទីលាន​ប្រ​កួ​ត​ប្រ​ជែ​ងន​យោបាយ​(Level of playing field) ដែលខ្វះសមភាព និង​បទ​បញ្ញត្តិបដិវាទ(Co​​n​t​r​o​v​e​​r​s​i​al​​) ខ្លះ​​នៃ​ក្រ​បខ័​ណ្ឌ​​ច្បា​ប់បោះឆ្នោត និងច្បាប់ ស្តីពីវិ​សោ​ធ​ន​ក​ម្មនៃ​ច្បា​ប់​គ​ណ​​បក្ស​ន​យោ​បា​យ​ និងការខ្វះឯករាជ្យរបស់មន្ត្រីតុលាការ និងការលំអៀងនយោបាយនៃមន្ត្រីជាន់ខ្ពស់កង​កម្លាំងប្រដាប់អាវុធ ដែលដា​ក់​​សម្ពាធ​ដ​ល់​សេ​​រី​ភា​ព​ប​ញ្ចេ​ញ​​មតិ និងគំរាមដល់ ស​ក​ម្ម​ភា​ពគណបក្ស ​ប្រ​កួ​តប្រជែ​​ង​ និងសមាគម សហជីព និងអ​ង្គ​​កា​​រ​ស​មា​គម​មិន​មែនរដ្ឋា​ភិបាល​។ ទាំងនេះ ​នាំ​ឲ្យប​រិ​យា​កា​ស​ស​ម្រា​ប់​ដំ​ណើ​រ​កា​​រ​បោះ​ឆ្នោ​ត ស្ថិ​ត​​នៅ​ក្នុ​ង​កំរិតរឹ​ត​ត្បិ​ត​​សេ​រី​ភា​ព​ ​និ​​​ង​​​​ខ្វះ​យុ​ត្តិ​​ធ​ម៌​ពេ​ញ​​លេ​ញ​នៅ​ឡើ​យ​។​




ចុះឈ្មោះដើម្បីទទួលបានជាសមាជិក Mailing List




ការផ្សាយសំលេងសង្គមស៊ីវិល ផ្សាយផ្ទាល់ ពីម៉ោង ៧:៣០ ដល់ម៉ោង ៨:៣០ ព្រឹក តាមរយៈវិទ្យុ

FM 105 MHZ (ភ្នំពេញ)
FM 106.5 MHZ​ (ភ្នំពេញ)
FM 106.7 MHZ​ (ភ្នំពេញ)

ប្រសិន​បើ​លោក​អ្នក​ខក​ខាន​​មិន​​បាន​ស្តាប់​ការ​ផ្សាយ​ផ្ទាល់​​តាម​រយៈ​វិទ្យុ​ទេ​នោះ លោក​អ្នក​អាច​​ជ្រើស​រើស​​កម្ម​វិធី​ដែល​​បាន​​ផ្សាយ​រួ​ច​ហើ​យ​ដូច​​ខា​ង​ក្រោម​ដើម្បីស្តាប់៖

ជម្រើសកម្មវិធីនយោបាយ សម្រាប់ គណ​បក្ស ប្រកួត​ប្រជែង​ស្តី​ពី​កំណែ​ទម្រង់​តុលាការ
ថ្ងៃសុក្រ ១៣ ខែតុលា ២០១៧
ជម្រើសកម្មវិធីនយោបាយ សម្រាប់ គណ​បក្ស ប្រកួត​ប្រជែង​ស្តី​ពី​កំណែ​ទម្រង់​តុលាការ
ថ្ងៃសុក្រ ១៣ ខែតុលា ២០១៧
ការប្រឈមរបស់ពលករពលការនីក្នុងការចាញ់កលល្បិចមេខ្យល់
ថ្ងៃពុធ ១១ ខែតុលា ២០១៧
ស្តីពី ការចូលរួមដំណើរការធ្វើបច្ចុប្បន្នភាព បញ្ចីឈ្មោះបោះឆ្នោត (វគ្គ២)
ថ្ងៃអង្គារ ១០ ខែតុលា ២០១៧
ការចូលរួមដំណើរការធ្វើបច្ចុប្បន្នភាព បញ្ចីឈ្មោះបោះឆ្នោត (វេទិកាតុមូល)វគ្គ១
ថ្ងៃចន្ទ ៩ ខែតុលា ២០១៧
យុវជន និងការចុះឈ្មោះបោះឆ្នោត
ថ្ងៃសៅរ៍ ៧ ខែតុលា ២០១៧
បេក្ខជនស្រ្តី និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ២០១៨
ថ្ងៃព្រហស្បតិ៍ ៥ ខែតុលា ២០១៧
ស្តាប់កម្មវិធីដែលបានផ្សាយរួចហើយផ្សងៗទៀត