ខុមហ្វ្រែល​ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​ប្រកាន់​ជំហរ​អព្យា​ក្រឹត មាន​បេសកកម្ម​ពង្រឹង​អំណាច​ប្រជាពលរដ្ឋ​កម្ពុជា ឲ្យ​អនុវត្ត​សិទ្ធិ​របស់​ខ្លួន ក្នុង​កិច្ចការ​នយោបាយ និង​ការ​សម្រេច​ចិត្ត តាម​រយៈ​កម្មវិធី​អប់រំ​ពលរដ្ឋ និង​ចូលរួម​ផ្តល់​គំនិត​ស្ថាបនា​ដល់​រដ្ឋាភិបាល និង​មន្ត្រី​ជាប់​ឆ្នោត​ ដើម្បី​កែ​ទម្រង់​គោល​នយោបាយ​ លើក​កម្ពស់​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ព្រម​ទាំង​បង្កើន​គណនេយ្យភាព​ក្នុង​ការ​ផ្តល់​សេវា។
អង្គការខុមហ្វ្រែលបានរៀបចំ សិក្ខាសាលា ស្តីពី «ការបោះឆ្នោត និងលំហប្រជាធិបតេយ្យ» នៅខេត្តកំពង់ចាម
220 | 2023/04/26

អង្គការខុមហ្វ្រែលបានរៀបចំ សិក្ខាសាលា ស្តីពី «ការបោះឆ្នោត និងលំហប្រជាធិបតេយ្យ» នៅខេត្តកំពង់ចាម

ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ អង្គការខុមហ្វ្រែលបានរៀបចំ សិក្ខាសាលា ស្តីពី ការបោះឆ្នោត និង​លំហ​
ប្រជា​ធិប​តេយ្យ​​ នៅខេត្តកំពង់ចាម ដែលមានគោលបំណង៖
១. បង្ហាញ​ពី​បញ្ហា​ប្រឈម​ដែល​ភាគី​ពាក់ព័ន្ធ​បាន​ជួប​ប្រទះ​ ឬ​បាន​លើក​ឡើង​ក្នុង​ដំណើការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ឆ្នាំ២០២២ កន្លង​មក ។
២. ផ្តល់​ឱ្យ​ភាគី​ពាក់ព័ន្ធ​ក្នុង​ដំណើរ​ការ​បោះឆ្នោត មាន​លទ្ធភាព​ចែក​រំលែក​ ឬ​លើក​នូវ​បញ្ហា​ដែល​ជួប​ប្រទះ​ក្នុង​ពេល​ដំណើរ​ការបោះឆ្នោត​កន្លង​មក​បន្ថែម​ទៀត ។
៣. ផ្តល់​ជា​អនុសាសន៍ ឬជជែក​ពិភាក្សា​គ្នា​ជាមួយ​អ្នក​ពាក់​ព័ន្ធ​ផ្សេង​ទៀត​ ដើម្បី​យល់​ដឹង​និង​រក​ដំណោះ​ស្រាយ​ក្នុង​ការ​កាត់​បន្ថយ​បញ្ហា​ប្រឈម ឱ្យ​មាន​កម្រិត​ទាប​បំផុត​នៅ​ពេល​បោះឆ្នោត​ខាង​មុខ។




ការផ្សាយសំលេងសង្គមស៊ីវិល ផ្សាយផ្ទាល់ ពីម៉ោង ៧:៣០ ដល់ម៉ោង ៨:៣០ ព្រឹក តាមរយៈវិទ្យុ

FM 105 MHZ (ភ្នំពេញ)

ប្រសិន​បើ​លោក​អ្នក​ខក​ខាន​​មិន​​បាន​ស្តាប់​ការ​ផ្សាយ​ផ្ទាល់​​តាម​រយៈ​វិទ្យុ​ទេ​នោះ លោក​អ្នក​អាច​​ជ្រើស​រើស​​កម្ម​វិធី​ដែល​​បាន​​ផ្សាយ​រួ​ច​ហើ​យ​ដូច​​ខា​ង​ក្រោម​ដើម្បីស្តាប់៖

ការទទួលស្គាល់ចំណុចខ្វះខាតនៃការអនុវត្តតួនាទី និងភារកិច្ចរបស់អាជ្ញាធរមានសមត្ថកិច្ច
តើកម្ពុជាមានថ្នាក់ដឹកនាំក្បាលធំជាងខ្លួន?
តួនាទីស្ថាប័នរដ្ឋក្នុងការឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋ
ការចូលរួម តស៊ូមតិរបស់យុវជនដើម្បីការពារភ្នំតាម៉ៅ
ការធ្វើចំណាកស្រុកដោយសុវត្តិភាពនៅក្រៅប្រទេស
តើធ្វើបែបណាឲ្យប្រជាពលរដ្ឋមានសិទ្ធិស្មើគ្នា ប្រាសចាកពីការរើសអើង?
គុណតម្លៃរបស់សកម្មជនសង្គម
ស្តាប់កម្មវិធីដែលបានផ្សាយរួចហើយផ្សងៗទៀត