នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ អង្គការខុមហ្រ្វែលបានរៀបចំកិច្ចពិភាក្សា ស្តីពីការឆ្លុះបញ្ចាំងបញ្ហាប្រឈម និងអនុសាសន៍ទាក់ទងនឹងដំណើរការបោះឆ្នោត ឆ្នាំ២០២៣ នៅទីរួមព្រៃវែង។ កម្មវិធីនេះមានការចូលរួមពីតំណាងលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត អតីតគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត តំណាងគណបក្សនយោបាយ តំណាងអង្គការសង្គមស៊ីវិល អតីតអ្នកសង្កេតការណ៍ខុមហ្វ្រែល និងប្រជាពលរដ្ឋម្ចាស់ឆ្នោត ចំនួនប្រមាណ៣៤រូប។