នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ខុមហ្វ្រែល បានរៀបចំកិច្ចពិភសក្សាថ្នាក់ជាតិ នៅឯសណ្ឋាគារ ហ៊ីម៉ាវ៉ារី ដែលមានអ្នកចូលរួមសរុបចំនួន ១០៥នាក់។ សមាសភាពដែលបានអញ្ជើញចូលរូម មានតំណាងមកពីរដ្ឋសភា តំណាងមកពីក្រសួងមហាផ្ទៃ តំណាងមកពី គ.ជ.ប តំណាងគណបក្សនយោបាយ ទាំង១២គណបក្ស តំណាងស្ថានទូតប្រចាំនៅកម្ពុជាចំនួន៦ តំណាងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ និងលេខាខុមហ្វ្រែលទាំង ២៣ខេត្ត។
កិច្ចពិភាក្សាថ្នាក់ជាតិនេះ បានពិភាក្សាបន្ថែមលើលទ្ធផលដែលបានពីកិច្ចពិភាក្សាថ្នាក់ខេត្តទាំង៤ ។ ចំពោះមុខអ្នកសារព័ត៌មាន ភាគីពាក់ព័ន្ធទាំងអស់បានប្តេជ្ញាចិត្តដោះស្រាយបញ្ហា និងបន្តការជជែកគ្នាបន្តទៀត និងបានស្នើសុំឱ្យមានកិច្ចពិភាក្សានេះឱ្យបានច្រើន ដើម្បីឱ្យគ្រប់ភាគីមានឱកាស និងលទ្ធភាពក្នុងការជជែកគ្នា។