កាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ អង្គការខុមហ្រ្វែលបានរៀបចំកិច្ចពិភាក្សាមួយ ស្តីពី ការឆ្លុះបញ្ចាំងបញ្ហាប្រឈម និងអនុសាសន៍ទាក់ទងនឹងដំណើរការបោះឆ្នោត ឆ្នាំ២០២៣ ។ កិច្ចពិភាក្សានេះ បានរៀបចំនៅសណ្ឋាគារវ៉ៃគោក្នុងទីរួមខេត្តស្វាយរៀង។ កម្មវិធីនេះ មានភាគីពាក់ព័ន្ធការបោះឆ្នោត ចូលរួមសរុបចំនួន ៥១នាក់ (ស្រី ១៤នាក់) ដែលមានសមាសភាពមកពី តំណាងសាលាខេត្តស្វាយរៀង គឺ ឯកឧត្តម ម៉ែន កល្យាណ អភិបាលរងខេត្ត លោក មុំ ពណ្ណរាយ តំណាងគណៈកម្មការខេត្តរៀបចំការបោះឆ្នោត ឧត្តមសេនីយ៍ត្រី ប៊ូ សារ៉េន តំណាងស្នងការដ្ឋាននគរបាលខេត្ត ព្រមទាំងតំណាងមកពីគណបក្សនយោបាយ តំណាងអង្គការសង្គមស៊ីវិល អ្នកសារព័ត៌មាន អតីតអ្នកសង្កេតការណ៍ខុមហ្វ្រែល និងប្រជាពលរដ្ឋម្ចាស់ឆ្នោតផងដែរ ។