ខុមហ្វ្រែល​ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​ប្រកាន់​ជំហរ​អព្យា​ក្រឹត មាន​បេសកកម្ម​ពង្រឹង​អំណាច​ប្រជាពលរដ្ឋ​កម្ពុជា ឲ្យ​អនុវត្ត​សិទ្ធិ​របស់​ខ្លួន ក្នុង​កិច្ចការ​នយោបាយ និង​ការ​សម្រេច​ចិត្ត តាម​រយៈ​កម្មវិធី​អប់រំ​ពលរដ្ឋ និង​ចូលរួម​ផ្តល់​គំនិត​ស្ថាបនា​ដល់​រដ្ឋាភិបាល និង​មន្ត្រី​ជាប់​ឆ្នោត​ ដើម្បី​កែ​ទម្រង់​គោល​នយោបាយ​ លើក​កម្ពស់​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ព្រម​ទាំង​បង្កើន​គណនេយ្យភាព​ក្នុង​ការ​ផ្តល់​សេវា។
កម្មវិធីកិច្ចពិភាក្សាមួយ ស្តីពី ការឆ្លុះបញ្ចាំងបញ្ហាប្រឈម និងអនុសាសន៍ទាក់ទងនឹងដំណើរការបោះឆ្នោត ឆ្នាំ២០២៣ ខេត្តស្វាយរៀង
117 | 2024/02/20

កម្មវិធីកិច្ចពិភាក្សាមួយ ស្តីពី ការឆ្លុះបញ្ចាំងបញ្ហាប្រឈម និងអនុសាសន៍ទាក់ទងនឹងដំណើរការបោះឆ្នោត ឆ្នាំ២០២៣ ខេត្តស្វាយរៀង

កាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ អង្គការខុមហ្រ្វែលបានរៀបចំកិច្ចពិភាក្សាមួយ ស្តីពី ការឆ្លុះបញ្ចាំងបញ្ហាប្រឈម និងអនុសាសន៍ទាក់ទងនឹងដំណើរការបោះឆ្នោត ឆ្នាំ២០២៣ ។ កិច្ចពិភាក្សានេះ បានរៀបចំនៅសណ្ឋាគារវ៉ៃគោក្នុងទីរួមខេត្តស្វាយរៀង។ កម្មវិធីនេះ មានភាគីពាក់ព័ន្ធការបោះឆ្នោត ចូលរួមសរុបចំនួន ៥១នាក់ (ស្រី ១៤នាក់) ដែលមានសមាសភាពមកពី តំណាងសាលាខេត្តស្វាយរៀង គឺ ឯកឧត្តម ម៉ែន កល្យាណ អភិបាលរងខេត្ត លោក មុំ ពណ្ណរាយ តំណាងគណៈកម្មការខេត្តរៀបចំការបោះឆ្នោត  ឧត្តមសេនីយ៍ត្រី ប៊ូ សារ៉េន តំណាងស្នងការដ្ឋាននគរបាលខេត្ត ព្រមទាំងតំណាងមកពីគណបក្សនយោបាយ តំណាងអង្គការសង្គមស៊ីវិល អ្នកសារព័ត៌មាន អតីតអ្នកសង្កេតការណ៍ខុមហ្វ្រែល និងប្រជាពលរដ្ឋម្ចាស់ឆ្នោតផងដែរ ។




ការផ្សាយសំលេងសង្គមស៊ីវិល ផ្សាយផ្ទាល់ ពីម៉ោង ៧:៣០ ដល់ម៉ោង ៨:៣០ ព្រឹក តាមរយៈវិទ្យុ

FM 105 MHZ (ភ្នំពេញ)

ប្រសិន​បើ​លោក​អ្នក​ខក​ខាន​​មិន​​បាន​ស្តាប់​ការ​ផ្សាយ​ផ្ទាល់​​តាម​រយៈ​វិទ្យុ​ទេ​នោះ លោក​អ្នក​អាច​​ជ្រើស​រើស​​កម្ម​វិធី​ដែល​​បាន​​ផ្សាយ​រួ​ច​ហើ​យ​ដូច​​ខា​ង​ក្រោម​ដើម្បីស្តាប់៖

ការទទួលស្គាល់ចំណុចខ្វះខាតនៃការអនុវត្តតួនាទី និងភារកិច្ចរបស់អាជ្ញាធរមានសមត្ថកិច្ច
តើកម្ពុជាមានថ្នាក់ដឹកនាំក្បាលធំជាងខ្លួន?
តួនាទីស្ថាប័នរដ្ឋក្នុងការឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋ
ការចូលរួម តស៊ូមតិរបស់យុវជនដើម្បីការពារភ្នំតាម៉ៅ
ការធ្វើចំណាកស្រុកដោយសុវត្តិភាពនៅក្រៅប្រទេស
តើធ្វើបែបណាឲ្យប្រជាពលរដ្ឋមានសិទ្ធិស្មើគ្នា ប្រាសចាកពីការរើសអើង?
គុណតម្លៃរបស់សកម្មជនសង្គម
ស្តាប់កម្មវិធីដែលបានផ្សាយរួចហើយផ្សងៗទៀត