កាលពីព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ អង្គការខុមហ្រ្វែលបានរៀបចំកិច្ចពិភាក្សាមួយ ស្តីពី ការឆ្លុះបញ្ចាំងបញ្ហាប្រឈម និងអនុសាសន៍ទាក់ទងនឹងដំណើរការបោះឆ្នោត ឆ្នាំ២០២៣ ។ កិច្ចពិភាក្សានេះ បានរៀបចំនៅមជ្ឈមណ្ឌល
អាស៊ូណា ក្នុងខេត្តត្បូងឃ្មុំ។ កម្មវិធីនេះ មានភាគីពាក់ព័ន្ធការបោះឆ្នោត ចូលរួមសរុបចំនួន ៥១នាក់ (ស្រី ១៨នាក់) ដែលមានសមាសភាពមកពី តំណាងសាលាខេត្តត្បូងឃ្មុំ គឺ ឯកឧត្តម ម៉ៅ ខ្ញុង អភិបាលរងខេត្ត លោក គឹម សុខ នី តំណាងគណៈកម្មការខេត្តរៀបចំការបោះឆ្នោត លោកវរសេនីយ៍ឯក ឡាយ ឧត្តម តំណាងស្នងការដ្ឋាននគរបាលខេត្ត ព្រមទាំងតំណាងមកពីគណបក្សនយោបាយ តំណាងអង្គការសង្គមស៊ីវិល អតីតអ្នកសង្កេតការណ៍ខុមហ្វ្រែល និងប្រជាពលរដ្ឋម្ចាស់ឆ្នោតផងដែរ ។