កាលពីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤នេះ អង្គការខុមហ្រ្វែលបានរៀបចំកិច្ចពិភាក្សា ស្តីពីការឆ្លុះបញ្ចាំងបញ្ហាប្រឈម និងអនុសាសន៍ទាក់ទងនឹងដំណើរការបោះឆ្នោត ឆ្នាំ២០២៣ នៅទីរួមខេត្តកោះកុង។ កម្មវិធីនេះមានការចូលរួមពីតំណាងអភិបាលខេត្តកោះកុង តំណាងលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត អតីតគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត តំណាងស្នងការដ្ឋាននគរបាលខេត្ត តំណាងគណបក្សនយោបាយ តំណាងអង្គការសង្គមស៊ីវិល អតីតអ្នកសង្កេតការណ៍ខុមហ្វ្រែល និងប្រជាពលរដ្ឋម្ចាស់ឆ្នោត ចំនួនប្រមាណ៥៤ រូប។