នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ នៅស្នាក់ការកណ្តាលអង្គការខុមហ្វ្រែលបានធ្វើការបណ្តុះបណ្តាលដល់គ្រូបង្គោលជាលេខាខេត្ត មកពីខេត្តទាំង២៣។ ការបណ្តុះបណ្តាលនេះ គឺក្នុងគោលបំណងដើម្បីឱ្យគ្រូបង្គោលយល់ដឹងពីច្បាប់ បទបញ្ជា និងនីតិវិធី ក្រសីលធម៌អ្នកសង្កេតការណ៍ និងរបៀបឃ្លាំមើល និងសង្កេតការណ៍បោះឆ្នោត។ សមាភាពចូលរួមវគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមចំនួន ២៥នាក់(ស្រ្តី ៧នាក់)។