នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ មន្រ្តីខុមហ្វ្រែល បានធ្វើការបណ្តុះបណ្តាលដល់គ្រូបង្គោល ចំនួន ៤៨នាក់ មកពីស្ថាប័នចំនួន ៩។ ការបណ្តុះបណ្តាលនេះ ក្នុងគោលបំណងឱ្យមន្រ្តីរបស់អង្កការដៃគូបានយល់ដឹងពីគោលការណ៍ការបោះឆ្នោត ច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់បោះឆ្នោត របៀបសង្កេត និងឃ្លាំមើលការបោះឆ្នោត និងក្រមសីលធម៌អ្នកសង្កេតការណ៍ក្នុងដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោត ដើម្បីឱ្យគ្រូបង្គោលទាំងនោះ មានលទ្ធភាពទៅបង្រៀនបន្តជាមួយមន្រ្តីរបស់ខ្លួន ក្នុងការចូលរួមសង្កេតការបោះឆ្នោត។