អ្នកសម្របសម្រួលអង្កេត និងតស៊ូមតិ របស់អង្គការខុមហ្វ្រែល បានចូលរួមធ្វើបទបង្ហាញដល់យុវជន និងព្រះសង្ឃចំនួន ២៦នាក់/អង្គ
ដែលរៀបចំឡើងដោយអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានមនុស្ស ហៅថា YRDP នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ នៅការិយាល័យរបស់អង្គការ YRDP។
ប្រធានបទដែលទាក់ទងការបោះឆ្នោតនេះ ត្រូវបានបង្ហាញដល់យុវជនពីចំណុចសំខាន់ៗមួយចំនួន ដូចខាងក្រោម៖
១. អ្វីទៅជាគោលការណ៍នៃការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ?
២. តើអ្នកបោះឆ្នោតមានភារកិច្ចយ៉ាងដូចម្តេចខ្លះ?
៣. តើអ្វីជាសារៈសំខាន់នៃការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ?
៤. ការឆ្លុះបញ្ចាំងពីដំណើរការនៃការបោះឆ្នោតកន្លងមក
៥. តើយុវជនចូលរួមយ៉ាងណាក្នុងកិច្ចការសង្គមនៃប្រទេសប្រកាន់យករបបលទ្ធិប្រជាធិបតេយ្យ