កាលពីព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ អង្គការខុមហ្រ្វែលបានរៀបចំកិច្ចពិភាក្សា អំពីប្រជាធិបតេយ្យ និងការបោះឆ្នោត នៅទីរួមខេត្តបាត់ដំបង។ កម្មវិធីនេះមានការចូលរួមពីបណ្ដាញសហគមន៍មូលដ្ឋាន ប្រជាពលរដ្ឋ សិស្ស និស្សិត ព្រះសង្ឃ អតីតអ្នកសង្កេតការណ៍ខុមហ្រ្វែល អង្គការសង្គមស៊ីវិល នៅក្នុងខេត្ត ចំនួន៧៧នាក់ ក្នុងនោះមានស្រីចំនួន ៣៤នាក់ ដែលរៀបចំឡើងក្នុងគោលបំណង ដើម្បីពិភាក្សា និងស្វែងយល់ អំពីគោលការណ៍លទ្ធិប្រជាធិតេយ្យ និងការបោះឆ្នោត និងព្រមទាំងពិភាក្សា ដើម្បីកំណត់អនុសាសន៍ទាក់ទងនឹងការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅពេលខាងមុខ។