នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះ អង្គការខុមហ្រ្វែលបានរៀបចំកិច្ចពិភាក្សា ស្ដីពី ការឆ្លុះបញ្ចាំងបញ្ហាប្រឈម និងអនុសាសន៍ ទាក់ទងដំណើរការបោះឆ្នោត នៅទីរួមខេត្តកំពង់ឆ្នាំង។ កម្មវិធីនេះមានការចូលរួមពី តំណាងសាលាខេត្ត គណៈកម្មការរៀបចំការបោះឆ្នោតខេត្ត(PEC) គណៈកម្មការរៀបចំការបោះឆ្នោតឃុំ សង្កាត់(CEC) ស្នងការដ្ឋាននគរបាលខេត្ត គណបក្សនយោបាយ អង្គការសង្គមស៊ីវិល និងអ្នកសង្កេតការណ៍ខុមហ្រ្វែល សរុប៥១រូប មានស្រ្តី១៨រូប។