នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះ អង្គការខុមហ្រ្វែលបានរៀបចំកិច្ចពិភាក្សា ស្តីពីការឆ្លុះបញ្ចាំងបញ្ហាប្រឈម និងអនុសាសន៍ទាក់ទងនឹងដំណើរការបោះឆ្នោត ឆ្នាំ២០២៣ នៅទីរួមខេត្តបាត់ដំបង។
កម្មវិធីនេះមានការចូលរួមពី តំណាងអភិបាលខេត្តបាត់ដំបង តំណាងលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត អតីតគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតតំណាងគណបក្សនយោបាយ តំណាងអង្គការសង្គមស៊ីវិល អតីតអ្នកសង្កេតការណ៍ខុមហ្វ្រែល និងប្រជាពលរដ្ឋម្ចាស់ឆ្នោត ចំនួនប្រមាណ៤៣ រូប។