ខុមហ្វ្រែលបានរៀបចំកិច្ចពិភាក្សា ស្តីពីការបោះឆ្នោត និងប្រជាធិបតេយ្យក្នុងគោលបំណង ពិភាក្សា និងស្វែងយល់អំពីការបោះឆ្នោត ព្រមទាំងអនុសាសន៍ទាក់ទងនឹងការបោះឆ្នោតនាពេលខាងមុខ។ កិច្ចពិភាក្សានេះរៀបចំនៅខេត្តកំពត នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមានការចូលរួមពីប្រជាពលរដ្ឋ យុវជន តំណាងសហគមន៍ តំណាងសង្គមស៊ីវិលក្នុងខេត្ត អតីតអ្នកសង្កេតការណ៍សរុបប្រមាណ៦០នាក់។