នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ អង្គការខុមហ្រ្វែលបានរៀបចំកិច្ចពិភាក្សា ស្តីពីការឆ្លុះបញ្ចាំងបញ្ហាប្រឈម និងអនុសាសន៍ទាក់ទងនឹងដំណើរការបោះឆ្នោត ឆ្នាំ២០២៣ នៅទីរួមខេត្តកំពត។ កម្មវិធីនេះមានការចូលរួមពីតំណាងសាលាខេត្ត លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត គណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត តំណាងស្នងការខេត្ត តំណាងគណបក្សនយោបាយ តំណាងអង្គការសង្គមស៊ីវិល អតីតអ្នកសង្កេតការណ៍ខុមហ្វ្រែល និងប្រជាពលរដ្ឋម្ចាស់ឆ្នោត ចំនួនប្រមាណ៥០ រូប។