កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ ខុមហ្វ្រែល បានរៀបចំកិច្ចពិភាក្សាមួយនៅក្នុងឃុំរលៀប ខេត្តពោធិ៍សាត់ ដែលមានអ្នកចូលរួមសរុបចំនួន ៣០នាក់ (ស្ត្រី ចំនួន ១៦នាក់ និងជនពិការ ១នាក់) មានរយៈពេលមួយថ្ងៃ ។
គោលបំណងនៃកិច្ចពិភាក្សានេះ គឺ៖
១) ចែករំលែកចំណេះដឹងដល់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត អំពី តួនាទី ភារកិច្ច និងគោលការណ៍អភិបាលកិច្ចល្អ នៅក្នុងឃុំសង្កាត់
២) ផ្តល់ឱកាសឱ្យក្រុមប្រឹក្សាឃុំសង្កាត់ បង្ហាញពីសមិទ្ធិផលដែលឃុំបានអនុវត្តកន្លងមក កន្លងមក រួមទាំងផ្តល់ឱកាសឱ្យម្ចាស់ឆ្នោត លើកពីសំណូមពរទាក់ទងជាមួយបញ្ហានៅមូលដ្ឋានរបស់ខ្លួន ។
កិច្ចពិភាក្សានេះ បន្ទាប់ពីចែករំលែកចំណេះដឹង និងជជែកពិភាក្សាពីបញ្ហា និងសំណូមពររបស់ម្ចាស់ឆ្នោតទៅក្រុមប្រឹក្សាឃុំសង្កាត់ ដើម្បីឱ្យជួយដោះស្រាយ ក៏ផ្តល់ឱកាសឱ្យប្រជាពលរដ្ឋម្ចាស់ឆ្នោត បានចូលរួមដាក់ពិន្ទុដល់ក្រុមប្រឹក្សាឃុំសង្កាត់ ចំពោះការអនុវត្ត តួនាទី ភារកិច្ច និងការអនុវត្តគោលការណ៍អភិបាលកិច្ចល្អ ផងដែរ ។