កិច្ចពិភាក្សានេះ ជាលើកទី៦ និងជាលើកចុងក្រោយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០។
អធិប្បាយ៖ កិច្ចប្រជុំនេះបានបញ្ចប់នូវកិច្ចពិភាក្សានៅមាត្រាទី៣០ មាត្រា៣១ មាត្រា៣២ និងមាត្រា៣៥ បន្ថែមលើមាត្រាដែលបានជជែកហើយ ចំនួន ១០មាត្រា។ លទ្ធផលនៃកិច្ចប្រជុំ
ក្រុមការងារបច្ចេកទេសនៃក្រសួងមហាផ្ទៃបានលើកឡើងថា សំណើដែលឆ្លងកាត់ការពិភាក្សាគ្នានេះ នឹងផ្ញើជូនរដ្ឋាភិបាលដើម្បីសម្រេចថាត្រូវធ្វើវិសោធនកម្ម ឬអត់នោះ។
បន្ទាប់មកតំណាងសង្គមស៊ីវិលទាំង ៥០០ស្ថាប័ន រួមជាមួយក្រសួងមហាផ្ទៃបានចេញសេចក្តីប្រកាសរួមគ្នាមួយស្តីពីលទ្ធផលនៃកិច្ចប្រជុំពិភាក្សា ពិគ្រោះយោបល់លើសំណើសុំធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។