អង្គការខុមហ្វ្រែល និងមជ្ឃមណ្ឌលភីឌីភី បានសហការរៀបចំកម្មវិធីពិគ្រោះយោបល់ជាមួយអង្គការសង្គមស៊ីវិលនៅខេត្តក្រចេះ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០។
កិច្ចពិភាក្សាមានអ្នកចូលរួមប្រហែល១៤អង្គការ/សមាគម។ ការពិភាក្សាបានផ្តោតលើបញ្ហាប្រឈមរបស់អង្គការសង្គមស៊ីវិលនៅមូលដ្ឋានក្នុងការបំពេញកាតព្វកិច្ច និងការអនុវត្ត
សកម្មភាពស្របតាមច្បាប់ស្តីពីច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល។
ក្នុងកិច្ចពិភាក្សាបានផ្តោតលើចំណុចសំខាន់ៗ ចំនួន ៤គឺ៖
១. ការចុះបញ្ជីអង្គការសង្គមស៊ីវិល
២. កាតព្វកិច្ចពន្ធ
៣. ការផ្ញើរបាយការណ៍
៤. សកម្មភាព និងអព្យាក្រឹត