អង្គការខុមហ្វ្រែលបានធ្វើកិច្ចពិភាក្សាតុមូលតាម Zoom ស្តីពី លទ្ធផលស្ទង់មតិលើការចូលរួមរបស់សកម្មជននយោបាយស្ត្រីក្នុងវិស័យនយោបាយនៅកម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ដើម្បីផ្សព្វផ្សាយអំពីលទ្ធផល និងជជែកពិភាក្សា នៃការសិក្សា/ស្ទង់មតិ ស្តីពី«ការចូលរួមរបស់សកម្មជននយោបាយស្ត្រីក្នុង វិស័យនយោបាយនៅកម្ពុជា ប្រយោជន៍បង្កើនចំនួនបេក្ខជនស្ត្រី និងស្ត្រីជាប់ឆ្នោត និងមានសមភាពយេនឌ័រក្នុងកិច្ចការនយោបាយ។