នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ លេខាខុមហ្វ្រែលប្រចាំខេត្តកំពត បានរៀបចំកម្មវិធីកិច្ចពិភាក្សាស្តីពី តួនាទី ភារកិច្ច របស់ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ ស្ថិតនៅក្នុងឃុំសំឡាញ ស្រុកអង្គរជ័យ ខេត្តកំពត ។
កិច្ចពិភាក្សានេះ មានអ្នកចូលរួមសរុបចំនួន ៣០នាក់ ស្រ្តី ១១នាក់ ។
កិច្ចពិភាក្សានេះ បានចូលរួមដោយលោកស្រីជំទប់ទី១ និងលោកជំទប់ទី២ ឃុំសំឡាញ និងមានមតិបើកកម្មវិធី និងសំណេះសំណាលដោយលោកស្រីជំទប់ទី១ ។
កិច្ចពិភាក្សានេះ បានដំណើរការតាមរបៀបវារៈដែលបានគ្រោងទុក ក្នុងនោះ លេខាខុមហ្វ្រែល បានចែករំលែកចំណេះដឹងទាក់ទង តួនាទី ភារកិច្ច និងគោលការណ៍អភិបាលកិច្ចល្អនៅឃុំសង្កាត់ ដែលរដ្ឋបាលឃុំសង្កាត់ក្នុងការជម្រុញ និងគាំពារ ។
ក្រោយពីបានចែករំលែក អ្នកចូលរួមបាន ធ្វើការសាកសួរព័ត៌មានផ្សេងៗ និងសំណូមពរដល់ តំណាងក្រុមប្រឹក្សាឃុំសង្កាត់ ដើម្បីឱ្យទទួលបានជាព័ត៌មាន និងដំណោះស្រាយ ។
ចុងក្រោយ អ្នកចូលរួមបានយកចំណេះដឹង និងធ្វើការឆ្លុះបញ្ចាំងការងាររបស់ក្រុមប្រឹក្សាឃុំសំឡាញ ស្រុកអង្គរជ័យ ខេត្តកំពត ដែលបានអនុវត្តកន្លងមក តាមរយៈការផ្តល់ពិន្ទុលើ ការបំពេញ និងគាំពារលើគោលការណ៍អភិបាលកិច្ច្អល្អ ៥ ចំណុច រួមមាន
១) ការចូលរួម
២) តម្លាភាព
៣) សមធម៌ និងបរិយាបន្ន
៤) ប្រសិទ្ធភាព ប្រសិទ្ធផល
៥) ការឆ្លើយតប ។
ជាលទ្ធផលនៃការផ្តល់ពិន្ទុ ទទួលបានពិន្ទុជាមធ្យម គឺ ៤ (ពេញបង្គួរ) ពីប្រជាពលរដ្ឋ លើកលែងតែចំណុចចូលរួម ត្រឹមកម្រឹតពេញចិត្ត ។