កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ខុមហ្រ្វែលបានរៀបចំកិច្ចពិភាក្សា ស្តីពីប្រជាធិបតេយ្យ និងការបោះឆ្នោត នៅខេត្តត្បូងឃ្មុំ។ កម្មវិធីនេះមានអ្នកចូលរួមប្រមាណ ៥០នាក់ ពីបណ្ដាញនៅមូលដ្ឋាន សហគមន៍/សិស្ស និស្សិត/យុវជន បុគ្គលិកអង្គការដៃគូរនៅក្នុងខេត្ត និងអតីតអ្នកសង្កេតការណ៍បោះឆ្នោត។