នៅព្រឹកថ្ងៃពុធ ៦រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា(ខុមហ្វ្រេល ) បានជួបពិភាក្សាបន្ថែមជុំវិញលទ្ធផលស្តីពី «ការឆ្លុះបញ្ចាំងបញ្ហាប្រឈម និងអនុសាសន៍ទាក់ទងនឹងដំណើរការបោះឆ្នោតឆ្នាំ២០២២» ជាមួយគណបក្ស យុវជនកម្ពុជា។