ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ខុមហ្វ្រែលបានរៀបចំកម្មវិធីសិក្ខាថ្នាក់ជាតិស្តីពី «បញ្ហាប្រឈម និងអនុសាសន៍កំណែទម្រង់លើការបោះឆ្នោត» នៅសណ្ឋាគារសាន់វេ ភ្នំពេញ។ គោលបំណងនៃសិក្ខាសាលាមានចំនួន៣៖ ១.បង្ហាញពីវិធីសាស្រ្ត ប្រធានបទ និងបញ្ហាប្រឈម សំខាន់ៗ ដែលបានរកឃើញពីសិក្ខាសាលា និងកិច្ចសន្ទនានៅតាមបណ្តាខេត្ត, ២. ផ្តល់ឳកាសឳ្យភាគីពាក់ព័ន្ធ ពិភាក្សាលលើបញ្ហាប្រឈម នៃការបោះឆ្នោត និងអនុសាសន៍ក្នុងការកែលម្អការបោះឆ្នោត, ៣. លើកទឹកចិត្តឳ្យភាគីពាក់ព័ន្ធបង្ហាញពីការតាំងចិត្តចូលរួម សម្រាប់ការកែលម្អការបោះឆ្នោតទៅខាងមុខ។
សិក្ខាសាលាមានចំនួនអ្នកចូលរួម សរុប ៨២នាក់ ដែលស្រ្តីមានចំនួន ២៦នាក់ (ក្នុងនោះមានយុវជន៩នាក់ អាយុក្រោម៣០ឆ្នាំ)
សមាសចូលរួមមកពី៖