នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ លេខាខុមហ្វ្រែលប្រចាំខេត្តកំពត បានរៀបចំកម្មវិធីកិច្ចពិភាក្សាស្តីពី តួនាទី ភារកិច្ច របស់ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ ស្ថិតនៅក្នុងឃុំប្រភ្នំ ស្រុកអង្គរជ័យ ខេត្តកំពត មានអ្នកចូលរួមសរុបចំនួន ៣២នាក់ ស្រ្តី ១៧នាក់ ។
កិច្ចពិភាក្សានេះ បានចូលរួមដោយដោយលោកមេឃុំ និងលោកជំទប់ទី២ ចំនួន ២រូប ។
កិច្ចពិភាក្សា បានដំណើរការតាមរបៀបវារៈដែលបានគ្រោងទុក ក្នុងនោះ លេខាខុមហ្វ្រែល បានចែករំលែកចំណេះដឹងទាក់ទង តួនាទី ភារកិច្ច និងគោលការណ៍អភិបាលកិច្ចល្អនៅឃុំសង្កាត់ ដែលរដ្ឋបាលឃុំសង្កាត់ក្នុងការជម្រុញ និងគាំពារ ។
ក្រោយពីបានចែករំលែក អ្នកចូលរួមបានធ្វើការសាកសួរព័ត៌មានផ្សេងៗ និងសំណូមពរដល់តំណាងក្រុមប្រឹក្សាឃុំសង្កាត់ ដើម្បីឱ្យទទួលបានជាព័ត៌មាន និងដំណោះស្រាយ ។
អ្នកចូលរួមបានយកចំណេះដឹង និងធ្វើការឆ្លុះបញ្ចាំងលើការងាររបស់ក្រុមប្រឹក្សានៅដែលបានអនុវត្តកន្លងមក តាមរយៈការផ្តល់ពិន្ទុលើ ការបំពេញ និងគាំពារលើគោលការណ៍អភិបាលកិច្ច្អល្អ ៥ ចំណុច រួមមាន ៖
១) ការចូលរួម ទទួលបានពិន្ទុមធ្យម ៣/៥
២) តម្លាភាព ទទួលបានពិន្ទុមធ្យម ៤/៥
៣) សមធម៌ និងបរិយាបន្ន ទទួលបានពិន្ទុមធ្យម ៣/៥
៤) ប្រសិទ្ធភាព ប្រសិទ្ធផល ទទួលបានពិន្ទុមធ្យម ៤/៥
៥) ការឆ្លើយតប ទទួលបានពិន្ទុមធ្យម ៤/៥
ទាំងអ្នកចូលរួម និងក្រុមប្រឹក្សាដែលមានវត្តមាននៅក្នុងកម្មវិធី ស្វាគមន៍ចំពោះលទ្ធផលនេះ ។