នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ លេខាខុមហ្វ្រែលប្រចាំខេត្តត្បូងឃ្មុំ បានរៀបចំកម្មវិធីកិច្ចពិភាក្សាស្តីពី តួនាទី ភារកិច្ច របស់ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ ស្ថិតនៅក្នុងសាលាបឋមកូនត្មាត ភូមិកូនត្មាត ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានអ្នកចូលរួម ៣៥នាក់ ស្រី ២០នាក់ ។
កិច្ចពិភាក្សា បានដំណើរការតាមរបៀបវារៈដែលបានគ្រោងទុក ក្នុងនោះ លេខាខុមហ្វ្រែល បានចែករំលែកចំណេះដឹងទាក់ទង តួនាទី ភារកិច្ច និងគោលការណ៍អភិបាលកិច្ចល្អនៅឃុំសង្កាត់ ដែលរដ្ឋបាលឃុំសង្កាត់ក្នុងការជម្រុញ និងគាំពារ ។
ចុងក្រោយអ្នកចូលរួមបានយកចំណេះដឹងដែលទទួលបាន ធ្វើការឆ្លុះបញ្ចាំងលើការងាររបស់ក្រុមប្រឹក្សាដែលបានអនុវត្តកន្លងមក តាមរយៈការផ្តល់ពិន្ទុលើការបំពេញ និងគាំពារលើគោលការណ៍អភិបាលកិច្ច្អល្អ ៥ ចំណុច រួមមាន ៖
១) ការចូលរួម ទទួលបានពិន្ទុមធ្យម ១/៥
២) តម្លាភាព ទទួលបានពិន្ទុមធ្យម ៣/៥
៣) សមធម៌ និងបរិយាបន្ន ទទួលបានពិន្ទុមធ្យម ៣/៥
៤) ប្រសិទ្ធភាព ប្រសិទ្ធផល ទទួលបានពិន្ទុមធ្យម ៤/៥
៥) ការឆ្លើយតប ទទួលបានពិន្ទុមធ្យម ៤/៥
ទាំងអ្នកចូលរួម និងក្រុមប្រឹក្សាដែលមានវត្តមាននៅក្នុងកម្មវិធី ស្វាគមន៍ចំពោះលទ្ធផលនេះ ។