ខុមហ្វ្រែល​ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​ប្រកាន់​ជំហរ​អព្យា​ក្រឹត មាន​បេសកកម្ម​ពង្រឹង​អំណាច​ប្រជាពលរដ្ឋ​កម្ពុជា ឲ្យ​អនុវត្ត​សិទ្ធិ​របស់​ខ្លួន ក្នុង​កិច្ចការ​នយោបាយ និង​ការ​សម្រេច​ចិត្ត តាម​រយៈ​កម្មវិធី​អប់រំ​ពលរដ្ឋ និង​ចូលរួម​ផ្តល់​គំនិត​ស្ថាបនា​ដល់​រដ្ឋាភិបាល និង​មន្ត្រី​ជាប់​ឆ្នោត​ ដើម្បី​កែ​ទម្រង់​គោល​នយោបាយ​ លើក​កម្ពស់​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ព្រម​ទាំង​បង្កើន​គណនេយ្យភាព​ក្នុង​ការ​ផ្តល់​សេវា។
តំណាងខុមហ្វ្រែលប្រចាំខេត្តត្បូងឃ្មុំ បានរៀបចំកិច្ចពិភក្សានៅឃុំសង្កាត់ ស្តីពីតួនាទី ភារកិច្ច និងគោលការណ៍អភិបាលកិច្ចល្អ នៅឃុំជីរោទិ៍ទី៣
9 | 2025/02/21

តំណាងខុមហ្វ្រែលប្រចាំខេត្តត្បូងឃ្មុំ បានរៀបចំកិច្ចពិភក្សានៅឃុំសង្កាត់ ស្តីពីតួនាទី ភារកិច្ច និងគោលការណ៍អភិបាលកិច្ចល្អ នៅឃុំជីរោទិ៍ទី៣

នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ តំណាងខុមហ្វ្រែលប្រចាំខេត្តត្បូងឃ្មុំ បានរៀបចំកិច្ចពិភាក្សានៅឃុំសង្កាត់ ស្តីពីតួនាទី ភារកិច្ច និងគោលការណ៍អភិបាលកិច្ចល្អ ដែលធ្វើឡើងនៅឃុំជីរោទិ៍ទី៣ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
សមាសភាពចូលរួម ៖ សរុប ៣៥នាក់ ស្រ្តី ២៣នាក់ និងសមាសភាពភាគច្រើនជាយុវជន ។

កិច្ចពិភាក្សានេះ មានមតិបើកកម្មវិធី និងសំណេះសំណាលដោយលោកមេឃុំស្តីទី ឃុំជីរោទិ៍៣ ។
កិច្ចពិភាក្សានេះ បានដំណើរការតាមរបៀបវារៈដែលបានគ្រោងទុក ក្នុងនោះ លេខាខុមហ្វ្រែល បានចែករំលែកចំណេះដឹងទាក់ទង តួនាទី ភារកិច្ច និងគោលការណ៍អភិបាលកិច្ចល្អនៅឃុំសង្កាត់ ដែលរដ្ឋបាលឃុំសង្កាត់ត្រូវជម្រុញ និងគាំពារ ។
ក្រោយពីបានចែករំលែក អ្នកចូលរួមបាន ធ្វើការសាកសួរព័ត៌មានផ្សេងៗ និងសំណូមពរដល់ តំណាងក្រុមប្រឹក្សាឃុំសង្កាត់ ដើម្បីឱ្យទទួលបានជាព័ត៌មាន និងដំណោះស្រាយ ។
ចុងក្រោយ អ្នកចូលរួមបានយកចំណេះដឹង និងធ្វើការឆ្លុះបញ្ចាំងការងាររបស់ក្រុមប្រឹក្សាឃុំសង្កាត់ កន្លងមក តាមរយៈការផ្តល់ពិន្ទុលើ ការបំពេញ និងគាំពារលើគោលការណ៍អភិបាលកិច្ច្អល្អ ៥ ចំណុច រួមមាន
១) ការចូលរួម
២) តម្លាភាព
៣) សមធម៌ និងបរិយាបន្ន
៤) ប្រសិទ្ធភាព ប្រសិទ្ធផល
៥) ការឆ្លើយតប ។
ជាលទ្ធផលនៃការផ្តល់ពិន្ទុ ឃើញថាអ្នកចូលរួមទទួលបានការពេញចិត្តពីការអនុវត្តរបស់ក្រុមប្រឹក្សាឃុំសង្កាត់ ។



ប្រសិន​បើ​លោក​អ្នក​ខក​ខាន​​មិន​​បាន​ស្តាប់​ការ​ផ្សាយ​ផ្ទាល់​​តាម​រយៈ​វិទ្យុ​ទេ​នោះ លោក​អ្នក​អាច​​ជ្រើស​រើស​​កម្ម​វិធី​ដែល​​បាន​​ផ្សាយ​រួ​ច​ហើ​យ​ដូច​​ខា​ង​ក្រោម​ដើម្បីស្តាប់៖

ការទទួលស្គាល់ចំណុចខ្វះខាតនៃការអនុវត្តតួនាទី និងភារកិច្ចរបស់អាជ្ញាធរមានសមត្ថកិច្ច
តើកម្ពុជាមានថ្នាក់ដឹកនាំក្បាលធំជាងខ្លួន?
តួនាទីស្ថាប័នរដ្ឋក្នុងការឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋ
ការចូលរួម តស៊ូមតិរបស់យុវជនដើម្បីការពារភ្នំតាម៉ៅ
ការធ្វើចំណាកស្រុកដោយសុវត្តិភាពនៅក្រៅប្រទេស
តើធ្វើបែបណាឲ្យប្រជាពលរដ្ឋមានសិទ្ធិស្មើគ្នា ប្រាសចាកពីការរើសអើង?
គុណតម្លៃរបស់សកម្មជនសង្គម
ស្តាប់កម្មវិធីដែលបានផ្សាយរួចហើយផ្សងៗទៀត