នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ តំណាងខុមហ្វ្រែលប្រចាំខេត្តឧត្តរមានជ័យ បានរៀបចំកិច្ចពិភាក្សានៅឃុំសង្កាត់ ស្តីពីតួនាទី ភារកិច្ច និងគោលការណ៍អភិបាលកិច្ចល្អ ដែលធ្វើឡើងនៅឃុំកូនគ្រៀល ស្រុកសំរោង ខេត្តឧត្តរមានជ័យ។ សមាសភាពចូលរួម ៖ សរុប ៣៤នាក់ ស្រ្តី ១៤នាក់ និងសមាសភាពភាគច្រើនជាយុវជន ។
កិច្ចពិភាក្សានេះ មានមតិបើកកម្មវិធី និងសំណេះសំណាលដោយសមាជិកក្រុមប្រឹក្សាឃុំ ។
កិច្ចពិភាក្សានេះ បានដំណើរការតាមរបៀបវារៈដែលបានគ្រោងទុក ក្នុងនោះ លេខាខុមហ្វ្រែល បានចែករំលែកចំណេះដឹងទាក់ទង តួនាទី ភារកិច្ច និងគោលការណ៍អភិបាលកិច្ចល្អនៅឃុំសង្កាត់ ដែលរដ្ឋបាលឃុំសង្កាត់ក្នុងការជម្រុញ និងគាំពារ ។
ក្រោយពីបានចែករំលែក អ្នកចូលរួមបាន ធ្វើការសាកសួរព័ត៌មានផ្សេងៗ និងសំណូមពរដល់ តំណាងក្រុមប្រឹក្សាឃុំសង្កាត់ ដើម្បីឱ្យទទួលបានជាព័ត៌មាន និងដំណោះស្រាយ ។
ចុងក្រោយ អ្នកចូលរួមបានយកចំណេះដឹង និងធ្វើការឆ្លុះបញ្ចាំងការងាររបស់ក្រុមប្រឹក្សាឃុំសង្កាត់ កន្លងមក តាមរយៈការផ្តល់ពិន្ទុលើ ការបំពេញ និងគាំពារលើគោលការណ៍អភិបាលកិច្ច្អល្អ ៥ ចំណុច រួមមាន
១) ការចូលរួម
២) តម្លាភាព
៣) សមធម៌ និងបរិយាបន្ន
៤) ប្រសិទ្ធភាព ប្រសិទ្ធផល
៥) ការឆ្លើយតប ។