ខុមហ្វ្រែល​ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​ប្រកាន់​ជំហរ​អព្យា​ក្រឹត មាន​បេសកកម្ម​ពង្រឹង​អំណាច​ប្រជាពលរដ្ឋ​កម្ពុជា ឲ្យ​អនុវត្ត​សិទ្ធិ​របស់​ខ្លួន ក្នុង​កិច្ចការ​នយោបាយ និង​ការ​សម្រេច​ចិត្ត តាម​រយៈ​កម្មវិធី​អប់រំ​ពលរដ្ឋ និង​ចូលរួម​ផ្តល់​គំនិត​ស្ថាបនា​ដល់​រដ្ឋាភិបាល និង​មន្ត្រី​ជាប់​ឆ្នោត​ ដើម្បី​កែ​ទម្រង់​គោល​នយោបាយ​ លើក​កម្ពស់​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ព្រម​ទាំង​បង្កើន​គណនេយ្យភាព​ក្នុង​ការ​ផ្តល់​សេវា។
នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ខុមហ្វ្រែល បានរៀបចំកម្មវិធីផ្សព្វផ្សាយមួយ ក្នុងឃុំកិះចុង ស្រុកបរកែវ ខេត្តរតនគិរី
61 | 2024/05/15

នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ខុមហ្វ្រែល បានរៀបចំកម្មវិធីផ្សព្វផ្សាយមួយ ក្នុងឃុំកិះចុង ស្រុកបរកែវ ខេត្តរតនគិរី

នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ក្នុងឃុំកិះចុង ស្រុកបរកែវ ខេត្តរតនគិរី គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល បានរៀបចំកម្មវិធីផ្សព្វផ្សាយមួយ មានអ្នកចូលរួមសរុបចំនួន ៣០នាក់ ។ កម្មវិធីផ្សព្វផ្សាយនេះ គឺជាកម្មវិធីស្តីពីការចូលរួមលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិបោះឆ្នោត ក្នុងគោលបំណង ចែករំលែកចំណេះដឹងដល់ប្រជាពលរដ្ឋនៅមូលដ្ឋានឃុំសង្កាត់ គឺ
១) សិទ្ធិពលរដ្ឋ សិទ្ធិបោះឆ្នោត និងលទ្ធិប្រជាធិបតេយ្យ
២) ផ្តល់ឱកាសឱ្យអ្នកចូលរួមលើកបញ្ហា និងវិភាគបញ្ហាពាក់ព័ន្ធសិទ្ធិមនុស្សនៅក្នុងសហគមន៍របស់ពួកគេ ។ កម្មវិធីនេះ បានធ្វើការផ្សព្វផ្សាយចំណេះដឹងពីសិទ្ធិមនុស្ស ជាពិសេសសិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ ការចូលរួមបោះឆ្នោត និងការចូលរួមបែបលទ្ធិប្រជាធិបតេយ្យ ។ ជាងនេះទៀត អ្នកចូលរួម អាចទទួលចំណេះដឹងពីការចែករំលែកដើម្បីវិភាគមើលលើបញ្ហាទាក់ទងជាមួយសិទ្ធិមនុស្សនៅមូលដ្ឋាន ដែលកន្លងមកតែងតែមានប្រជាពលរដ្ឋ មតិជាតិ និងអន្តរជាតិ លើកឡើងថា បញ្ហាសិទ្ធិមនុស្ស ។ កម្មវិធីនេះ រៀបចំឡើងរយៈពេលមួយថ្ងៃពេញ ។



ប្រសិន​បើ​លោក​អ្នក​ខក​ខាន​​មិន​​បាន​ស្តាប់​ការ​ផ្សាយ​ផ្ទាល់​​តាម​រយៈ​វិទ្យុ​ទេ​នោះ លោក​អ្នក​អាច​​ជ្រើស​រើស​​កម្ម​វិធី​ដែល​​បាន​​ផ្សាយ​រួ​ច​ហើ​យ​ដូច​​ខា​ង​ក្រោម​ដើម្បីស្តាប់៖

ការទទួលស្គាល់ចំណុចខ្វះខាតនៃការអនុវត្តតួនាទី និងភារកិច្ចរបស់អាជ្ញាធរមានសមត្ថកិច្ច
តើកម្ពុជាមានថ្នាក់ដឹកនាំក្បាលធំជាងខ្លួន?
តួនាទីស្ថាប័នរដ្ឋក្នុងការឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋ
ការចូលរួម តស៊ូមតិរបស់យុវជនដើម្បីការពារភ្នំតាម៉ៅ
ការធ្វើចំណាកស្រុកដោយសុវត្តិភាពនៅក្រៅប្រទេស
តើធ្វើបែបណាឲ្យប្រជាពលរដ្ឋមានសិទ្ធិស្មើគ្នា ប្រាសចាកពីការរើសអើង?
គុណតម្លៃរបស់សកម្មជនសង្គម
ស្តាប់កម្មវិធីដែលបានផ្សាយរួចហើយផ្សងៗទៀត