លេខាខុមហ្វ្រែលប្រចាំខេត្តក្រចេះ បានរៀបចំកម្មវិធីកិច្ចពិភាក្សាស្តីពី តួនាទី ភារកិច្ច របស់ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ ស្ថិតនៅក្នុងសង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ។
កិច្ចពិភាក្សានេះ ធ្វើនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ មានអ្នកចូលរួម សរុបចំនួន ៣០នាក់ ស្រ្តី ១៧នាក់ ។
កិច្ចពិភាក្សានេះ មានមតិបើកកម្មវិធី និងសំណេះសំណាលដោយចៅសង្កាត់ក្រចេះ និងសមាជិកក្រុមប្រឹក្សាសង្កាត់ ២រូប ដែលទទួលបន្ទុកផែនការ និងផ្នែកស្រ្តី និងកុមារ ។
កិច្ចពិភាក្សានេះ បានដំណើរការតាមរបៀបវារៈដែលបានគ្រោងទុក ក្នុងនោះ លេខាខុមហ្វ្រែល បានចែករំលែកចំណេះដឹងទាក់ទង តួនាទី ភារកិច្ច និងគោលការណ៍អភិបាលកិច្ចល្អនៅឃុំសង្កាត់ ដែលរដ្ឋបាលឃុំសង្កាត់ក្នុងការជម្រុញ និងគាំពារ ។
ក្រោយពីបានចែករំលែក អ្នកចូលរួមបាន ធ្វើការសាកសួរព័ត៌មានផ្សេងៗ និងសំណូមពរដល់ តំណាងក្រុមប្រឹក្សាឃុំសង្កាត់ ដើម្បីឱ្យទទួលបានជាព័ត៌មាន និងដំណោះស្រាយ ។
ចុងក្រោយ អ្នកចូលរួមបានយកចំណេះដឹង និងធ្វើការឆ្លុះបញ្ចាំងការងាររបស់ក្រុមប្រឹក្សាសង្កាត់ក្រចេះ ដែលបានអនុវត្តកន្លងមក តាមរយៈការផ្តល់ពិន្ទុលើ ការបំពេញ និងគាំពារលើគោលការណ៍អភិបាលកិច្ច្អល្អ ៥ ចំណុច រួមមាន
១) ការចូលរួម
២) តម្លាភាព
៣) សមធម៌ និងបរិយាបន្ន
៤) ប្រសិទ្ធភាព ប្រសិទ្ធផល
៥) ការឆ្លើយតប ។
ជាលទ្ធផល បានបង្ហាថា ចំណុចទាំង ៥នេះ គឺបានលទ្ធផលពិន្ទុ ៥ (ពេញចិត្ត) ពីប្រជាពលរដ្ឋ ។