នៅថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ខុមហ្វ្រែលបានធ្វើការបណ្តុះបណ្តាលគ្រូបង្គោលជាលេខា និងអ្នកស្ម័គ្រចិត្តចំនួន ៣០នាក់ មកពីខេត្តចំនួន ១៥ ។ វគ្គបណ្តុះបណ្តាលនេះ ក្នុងគោលបំណង ១) ឆ្លុះបញ្ចាំងបញ្ហាប្រឈមដែលបានជួបប្រទះសម្រាប់ខេត្តដែលបានរៀបចំវេទិការួច និងចែករំលែកទៅអ្នកមិនទាន់បានអនុវត្ត ២) រំលឹកមេរៀនស្តីពីតួនាទី ភារកិច្ច និងគោលការណ៍អភិបាលកិច្ចល្អនៅឃុំសង្កាត់ ។ បន្ថែមពីចំណេះដឹងទាំងនេះ ខុមហ្វ្រែល បានបណ្តុះបណ្តាលមេរៀនបច្ចេកទេសអំពីរបៀបរៀបចំ និងចាត់ចែងវេទិកា ។ កម្មវិធីនេះ បានបញ្ចប់ដោយជោគជ័យ និងសមត្ថភាពដែលអាចអនុវត្តបាននៅឃុំសង្កាត់របស់ពួកគេ តាមរយៈការឆ្លុះបញ្ចាំងនៅចុងវគ្គ ។