កាលពីថ្ងៃទី៩-១១ ខែមិថុនា ឆ្នាំ២០២៣ ខុមហ្វ្រែល បានរៀបចំវគ្គបណ្តុះបណ្តាលសម្រាប់គ្រូបង្គោលទាក់ទងដំណើរការបោះឆ្នោត ដែលមានអ្នកចូលរួមសរុបចំនួន ៥២នាក់ (ស្រី ១៩នាក់) មកពី តំណាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) តំណាងអង្គការដៃគូ លេខាខេត្តខុមហ្វ្រែល ថ្នាក់ដឹកនាំនិងបុគ្គលិកខុមហ្វ្រែល។ វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើង ដើម្បីចែករំលែកចំណេះដឹង និងពង្រឹងសមត្ថភាពទាក់ទងនឹងកិច្ចការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នេះ។