នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០នេះ អង្គការខុមហ្រ្វែលបានរៀបចំវេទិកាប្រជាពលរដ្ឋ ស្តីពីការផ្សព្វផ្សាយ និងវាយតម្លៃដំណើរការអភិបាលកិច្ចល្អនៅមូលដ្ឋានឃុំ/សង្កាត់ ក្នុងគោលបំណងៈ ទី១.ផ្សព្វផ្សាយ ពិភាក្សា និងឈ្វេងយល់បន្ថែមអំពីគោលការណ៍អភិបាលកិច្ចល្អនៅមូលដ្ឋាន និងទី២.វាយតម្លៃដំណើរការអភិបាលកិច្ចនៅមូលដ្ឋានឃុំ/សង្កាត់។ កម្មវិធីនេះរៀបចំនៅភូមិប្រាសាទ ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាម ដែលមានការចូលរួមពីតំណាងក្រុមប្រឹក្សាសង្កាត់២នាក់ និងមានប្រជាពលរដ្ឋចូលរួមចំនួន៣០នាក់។