ក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ ខុមហ្វ្រែល បានដាក់ពង្រាយលេខារបស់ខ្លួនចំនួន ២៣ខេត្ត ចូលរួមសង្កេតដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត នៅក្នុងទីតាំង ៩២ឃុំសង្កាត់។
សកម្មភាពនៃការចូលរួមនេះ គឺឃ្លាំមើលសកម្មភាពក្រុមចុះឈ្មោះនៅសាលាឃុំសង្កាត់ និងការចុះឈ្មោះចល័តតាមភូមិ។ ជាមួយគ្នានេះ លេខាខុមហ្វ្រែលបាន ជួបសម្ភាសន៍ជាមួយក្រុមចុះឈ្មោះ សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ តំណាងគណបក្សនយោបាយ ប្រជាពលរដ្ឋមកចុះឈ្មោះ និងតំណាងអង្គការសង្គមស៊ីវិលផ្សេងទៀតផងដែរ។