ខុមហ្វ្រែល​ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​ប្រកាន់​ជំហរ​អព្យា​ក្រឹត មាន​បេសកកម្ម​ពង្រឹង​អំណាច​ប្រជាពលរដ្ឋ​កម្ពុជា ឲ្យ​អនុវត្ត​សិទ្ធិ​របស់​ខ្លួន ក្នុង​កិច្ចការ​នយោបាយ និង​ការ​សម្រេច​ចិត្ត តាម​រយៈ​កម្មវិធី​អប់រំ​ពលរដ្ឋ និង​ចូលរួម​ផ្តល់​គំនិត​ស្ថាបនា​ដល់​រដ្ឋាភិបាល និង​មន្ត្រី​ជាប់​ឆ្នោត​ ដើម្បី​កែ​ទម្រង់​គោល​នយោបាយ​ លើក​កម្ពស់​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ព្រម​ទាំង​បង្កើន​គណនេយ្យភាព​ក្នុង​ការ​ផ្តល់​សេវា។
សិក្ខា​សាលា​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ
686 | 2020/08/25

សិក្ខា​សាលា​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ

ខុមហ្វ្រែល និង​មជ្ឈមណ្ឌល ភីឌីភី រួម​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​ផ្សេង​ទៀត​ បាន​រៀប​ចំ​សិក្ខា​សាលា​ថ្នាក់​ជាតិ ដែល​មាន​អង្គការ​សង្គម​ស៊ីវិល​ចូល​រួម​ចំនួន ៨៦នាក់ មកពី ៧៥ស្ថាប័ន ក្នុង​នោះ​មក​ពី​វិស័យ​អភិវឌ្ឍន៍ សិទ្ធិមនុស្ស ការបោះឆ្នោត
យុវជន​ សហជីព ក្រុម​ការងារ​ក្រៅ​ប្រព័ន្ធ និង​ក្រុម​កសិក​រផង​ដែរ។
សិក្ខា​សាលា​នេះ​មាន​គោល​បំណង​សំខាន់​ដូចជា

១. ចែក​រំលែក​ពី​ដំណើរ​ការ​នៃ​ការ​ធ្វើ​វិសោធន​កម្ម​ច្បាប់ ដែល​បាន​បញ្ចប់​នៃ​ការ​ជជែក​កន្លង​មក​ជាមួយ​ក្រសួង​មហាផ្ទៃ
២. បង្ហាញ ឬចែក​រំលែក​បន្ថែម​នៃខ្លឹមសារ​នៃ​ការ​ធ្វើ​វិសោធន​កម្ម​ច្បាប់​ទាំង ១៤​មាត្រា
៣. បញ្ហា​​ប្រឈម​របស់​អង្គការ​សង្គម​ស៊ីវិល​ដែល​បាន​ធ្វើ​សកម្មភាព​នៅ​មូលដ្ឋាន​
៤. ការ​ចេញ​សេចក្តី​ថ្លែងការណ៍​រួមគ្នា។

សិក្ខាសាលានេះបានប្រារព្ធធ្វើឡើងនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ នៅសណ្ឋាគារសាន់វេ។


ប្រសិន​បើ​លោក​អ្នក​ខក​ខាន​​មិន​​បាន​ស្តាប់​ការ​ផ្សាយ​ផ្ទាល់​​តាម​រយៈ​វិទ្យុ​ទេ​នោះ លោក​អ្នក​អាច​​ជ្រើស​រើស​​កម្ម​វិធី​ដែល​​បាន​​ផ្សាយ​រួ​ច​ហើ​យ​ដូច​​ខា​ង​ក្រោម​ដើម្បីស្តាប់៖

ការទទួលស្គាល់ចំណុចខ្វះខាតនៃការអនុវត្តតួនាទី និងភារកិច្ចរបស់អាជ្ញាធរមានសមត្ថកិច្ច
តើកម្ពុជាមានថ្នាក់ដឹកនាំក្បាលធំជាងខ្លួន?
តួនាទីស្ថាប័នរដ្ឋក្នុងការឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋ
ការចូលរួម តស៊ូមតិរបស់យុវជនដើម្បីការពារភ្នំតាម៉ៅ
ការធ្វើចំណាកស្រុកដោយសុវត្តិភាពនៅក្រៅប្រទេស
តើធ្វើបែបណាឲ្យប្រជាពលរដ្ឋមានសិទ្ធិស្មើគ្នា ប្រាសចាកពីការរើសអើង?
គុណតម្លៃរបស់សកម្មជនសង្គម
ស្តាប់កម្មវិធីដែលបានផ្សាយរួចហើយផ្សងៗទៀត