នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤នេះ អង្គការខុមហ្រ្វែលបានរៀបចំកម្មវិធីសិក្ខាសាលា ស្តីពីការបោះឆ្នោត និងលំហប្រជាធិបតេយ្យ នៅភោជនីយដ្ឋាន ពេជ្រដា ខេត្តមណ្ឌលគីរី។ កម្មវិធីនេះមានការចូលរួមពីតំណាងរដ្ឋបាលខេត្តមណ្ឌលគិរី (លោក ចាន់ រតនា អភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគិរី) តំណាងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី (លោក អ៊ន ប៊ុន្នីរិទ្ធិ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី) លោក គិន ជាន ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តមណ្ឌលគិរី តំណាងគណបក្សនយោបាយ តំណាងអង្គការមិនមែនរដ្ឋាភិបាល ប្រជាពលរដ្ឋម្ចាស់ឆ្នោត និងអតីតអ្នកសង្កេតការណ៍ខុមហ្វ្រែល អតីតគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត និងក្រុមប្រឹក្សាឃុំសង្កាត់ ចំនួន៩៧ នាក់ ក្នុងនោះមានស្រី ៣៨នាក់។