នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥នេះ អង្គការខុមហ្រ្វែលបានរៀបចំកម្មវិធីសិក្ខាសាលា ស្តីពីការបោះឆ្នោត និងលំហប្រជាធិបតេយ្យ នៅសណ្ឋាគារ ដុនបូស្កូ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ កម្មវិធីនេះមានការចូលរួមពីតំណាងរដ្ឋបាលខេត្តព្រះសីហនុ ឯកឧត្តម សុខ ភា (អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ) លោក ជួន គារ៉ា (អនុប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តព្រះសីហនុ) លោកវរសេនីយន៍ឯក ឃាង សុជាតិ (ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ) តំណាងគណបក្សនយោបាយ តំណាងអង្គការមិនមែនរដ្ឋាភិបាល អតីតគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ ប្រជាពលរដ្ឋម្ចាស់ឆ្នោត និងអតីតអ្នកសង្កេតការណ៍ខុមហ្វ្រែល ចំនួន៩៩ នាក់ ក្នុងនោះមានស្រី ១១នាក់ យុវជន ០៩នាក់ និង ពិការភាព ១នាក់។