នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ អង្គការខុមហ្រ្វែលបានរៀបចំកម្មវិធីសិក្ខាសាលា ស្តីពីការបោះឆ្នោត និងលំហប្រជាធិបតេយ្យ នៅសណ្ឋាគារ និងសាលប្រជុំ ហ៊រ ប៊ុន្នី ខេត្តក្រចេះ។ កម្មវិធីនេះមានការចូលរួមពីតំណាងរដ្ឋបាលខេត្តក្រចេះ(ឯកឧត្តម ស្រេង សុភាព អភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ) លោកស្រី អ៊ាង សារិ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តក្រចេះ តំណាងគណបក្សនយោបាយ តំណាងអង្គការមិនមែនរដ្ឋាភិបាល អតីតគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ ប្រជាពលរដ្ឋម្ចាស់ឆ្នោត និងអតីតអ្នកសង្កេតការណ៍ខុមហ្វ្រែល ចំនួន១០០ នាក់ ក្នុងនោះមានស្រី ៣៥នាក់។