ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ អង្គការខុមហ្វ្រែលបានរៀបចំកម្មវិធីកិច្ចពិភាក្សា ស្តីពី ការសង្កេតរដ្ឋសភា និងតំណាងរាស្រ្ត ក្នុងនីតិកាលទី៦(ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣) ដែលមានអ្នកចូលរួមពីខាងគណបក្សនយោបាយ អង្គការ សមាគមន៍ សហជីព ក្នុងគោលបំណងដើម្បីបង្ហាញរបាយការណ៍សង្ខេបបឋម ស្តីពី ការសង្កេតរដ្ឋសភា និងតំណាងរាស្រ្ត ក្នុងការបំពេញ និង ការអនុវត្តសកម្មភាព ក្នុងអាណត្តិទី៦នេះ។