ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ អង្គការខុមហ្វ្រែលបានរៀបចំ សិក្ខាសាលា ស្តីពី ការបោះឆ្នោត និងលំហ
ប្រជាធិបតេយ្យ នៅខេត្តសៀមរាប ដែលមានគោលបំណង៖
១. បង្ហាញពីបញ្ហាប្រឈមដែលភាគីពាក់ព័ន្ធបានជួបប្រទះ ឬបានលើកឡើងក្នុងដំណើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០២២ កន្លងមក ។
២. ផ្តល់ឱ្យភាគីពាក់ព័ន្ធក្នុងដំណើរការបោះឆ្នោត មានលទ្ធភាពចែករំលែក ឬលើកនូវបញ្ហាដែលជួបប្រទះក្នុងពេលដំណើរការបោះឆ្នោតកន្លងមកបន្ថែមទៀត ។
៣. ផ្តល់ជាអនុសាសន៍ ឬជជែកពិភាក្សាគ្នាជាមួយអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីយល់ដឹងនិងរកដំណោះស្រាយក្នុងការកាត់បន្ថយបញ្ហាប្រឈម ឱ្យមានកម្រិតទាបបំផុតនៅពេលបោះឆ្នោតខាងមុខ ។