ខុមហ្វ្រែល​ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​ប្រកាន់​ជំហរ​អព្យា​ក្រឹត មាន​បេសកកម្ម​ពង្រឹង​អំណាច​ប្រជាពលរដ្ឋ​កម្ពុជា ឲ្យ​អនុវត្ត​សិទ្ធិ​របស់​ខ្លួន ក្នុង​កិច្ចការ​នយោបាយ និង​ការ​សម្រេច​ចិត្ត តាម​រយៈ​កម្មវិធី​អប់រំ​ពលរដ្ឋ និង​ចូលរួម​ផ្តល់​គំនិត​ស្ថាបនា​ដល់​រដ្ឋាភិបាល និង​មន្ត្រី​ជាប់​ឆ្នោត​ ដើម្បី​កែ​ទម្រង់​គោល​នយោបាយ​ លើក​កម្ពស់​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ព្រម​ទាំង​បង្កើន​គណនេយ្យភាព​ក្នុង​ការ​ផ្តល់​សេវា។
អង្គការខុមហ្វ្រែល រៀបចំកិច្ចពិភាក្សា លើអនុសាសន៍ទាក់ទិនការបោះឆ្នោត
11 | 2025/04/29

អង្គការខុមហ្វ្រែល រៀបចំកិច្ចពិភាក្សា លើអនុសាសន៍ទាក់ទិនការបោះឆ្នោត

នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ហៅកាត់ ខុមហ្រ្វែល បានរៀបចំកម្មវិធីកិច្ចពិភាក្សា លើអនុសាសន៍ទាក់ទិនកំណែទម្រង់ការបោះឆ្នោត នៅឯសណ្ឋាគារ ខេមបូឌីយ៉ាណា មានអ្នកចូលរួមសរុបចំនួន ២៧នាក់ (ស្រី្ត ៥នាក់) ក្នុងនោះមានអ្នកតំណាងមកពីគណបក្សនយោបាយ ចំនួន ៨ស្ថាប័ន (គណបក្សនយោបាយដែលមានអាសនៈក្នុងក្រុមប្រឹក្សា រដ្ឋសភា និងព្រឹទ្ធសភា) ក្នុងចំណោមគណបក្សនយោបាយចំនួន ១១ស្ថាប័នដែលបានអញ្ជើញ ។

អនុសាសន៍ដែលបានដាក់ឱ្យពិភាក្សានេះ មានចំនួន ១២ចំណុច បានមកពីសិក្ខាសាលាចំនួន​ ១២ខេត្ត និងសិក្ខាសាលាថ្នាក់ជាតិមួយ ដែលភាគីពាក់ព័ន្ធបានស្នើសុំ និងសុំឱ្យមានការកែលម្អក្នុងការអនុវត្តក្នុងដំណើរការបោះឆ្នោតទៅខាងមុខទៀត ។

លទ្ធផលនៃកិច្ចពិភាក្សា អ្នកតំណាងគណបក្សនយោបាយនីមួយៗ បានបញ្ចេញមតិ យោបល់ និងដាក់ធាតុចូលរបស់ខ្លួនក្នុងសេចក្តីព្រាងចុងក្រោយលើចំណុច​ ព័ត៌មានចំនួន ៤ គឺ ១) អនុសាសន៍ ២) មូលហេតុ ៣) វិធីសាស្រ្ត/សកម្មភាព ៤) និងតួអង្គទទួលខុសត្រូវ ។ ខុមហ្វ្រែល នឹងបន្តកែសម្រួលខ្លឹមសារ និងចែកជូនដល់ភាគីពាក់ព័ន្ធការបោះឆ្នោត ក្រោយកែសម្រួលជាឯកសារចុងក្រោយ ។

រូបភាពខាងក្រោម ជាសកម្មភាពក្នុងកិច្ចពិភាក្សា នៅសណ្ឋាគារខេមបូឌីយ៉ាណា ។



ប្រសិន​បើ​លោក​អ្នក​ខក​ខាន​​មិន​​បាន​ស្តាប់​ការ​ផ្សាយ​ផ្ទាល់​​តាម​រយៈ​វិទ្យុ​ទេ​នោះ លោក​អ្នក​អាច​​ជ្រើស​រើស​​កម្ម​វិធី​ដែល​​បាន​​ផ្សាយ​រួ​ច​ហើ​យ​ដូច​​ខា​ង​ក្រោម​ដើម្បីស្តាប់៖

ការទទួលស្គាល់ចំណុចខ្វះខាតនៃការអនុវត្តតួនាទី និងភារកិច្ចរបស់អាជ្ញាធរមានសមត្ថកិច្ច
តើកម្ពុជាមានថ្នាក់ដឹកនាំក្បាលធំជាងខ្លួន?
តួនាទីស្ថាប័នរដ្ឋក្នុងការឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋ
ការចូលរួម តស៊ូមតិរបស់យុវជនដើម្បីការពារភ្នំតាម៉ៅ
ការធ្វើចំណាកស្រុកដោយសុវត្តិភាពនៅក្រៅប្រទេស
តើធ្វើបែបណាឲ្យប្រជាពលរដ្ឋមានសិទ្ធិស្មើគ្នា ប្រាសចាកពីការរើសអើង?
គុណតម្លៃរបស់សកម្មជនសង្គម
ស្តាប់កម្មវិធីដែលបានផ្សាយរួចហើយផ្សងៗទៀត