លោក កន សាវាង្ស ជាមន្រ្តីសម្របសម្រួល និងតស៊ូមតិ ផ្នែកអង្កេត របស់អង្គការខុមហ្រ្វែល បានចូលរួមបង្ហាញបទពិសោធន៍ដល់យុវជន ចំនួន ៣០នាក់ ស្តីពី គោលការណ៍ និងការបោះឆ្នោតដោយសេរី និងយុត្តិធម៌ និងជឿជាក់បាន។ លោកបានលើកឡើងថា គោលការណ៍ ៣សំខាន់សម្រាប់ការបោះឆ្នោតដែលអាចជឿទុកចិត្តបានគឺ ទី១ ការចូលរួម ទី២ តម្លាភាព នៃគ្រប់ស្ថាប័ន រៀបចំការបោះឆ្នោត និងគ្រប់ដំណើរការ និងទី៣ គណនេយ្យភាពសម្រាប់ប្រជាពលរដ្ឋមានសិទ្ឋិបោះឆ្នោត។