កម្មវិធីវេទិកាពិភាក្សាបញ្ហាប្រឈម ក្នុងការអនុវត្តច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល បានប្រារព្ធនៅខេត្តព្រៃវែង ជាលើកទី៣ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ដែលមានអ្នកចូលរួមចំនួន ១៧នាក់ មកពី១៥ស្ថាប័ន។
វេទិកានេះបានជជែកយ៉ាងផុលផុសពីបញ្ហាដែលស្ថាប័ននិមួយៗ បានប្រឈមក្នុងការអនុវត្តសកម្មភាពតាមច្បាប់ និងបានលើកអនុសាសន៍បន្ថែមផងដែរ។