ខុមហ្វ្រែល​ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​ប្រកាន់​ជំហរ​អព្យា​ក្រឹត មាន​បេសកកម្ម​ពង្រឹង​អំណាច​ប្រជាពលរដ្ឋ​កម្ពុជា ឲ្យ​អនុវត្ត​សិទ្ធិ​របស់​ខ្លួន ក្នុង​កិច្ចការ​នយោបាយ និង​ការ​សម្រេច​ចិត្ត តាម​រយៈ​កម្មវិធី​អប់រំ​ពលរដ្ឋ និង​ចូលរួម​ផ្តល់​គំនិត​ស្ថាបនា​ដល់​រដ្ឋាភិបាល និង​មន្ត្រី​ជាប់​ឆ្នោត​ ដើម្បី​កែ​ទម្រង់​គោល​នយោបាយ​ លើក​កម្ពស់​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ព្រម​ទាំង​បង្កើន​គណនេយ្យភាព​ក្នុង​ការ​ផ្តល់​សេវា។
ការ​ចូល​រួម​ធ្វើ​បទ​បង្ហាញ​ដល់​យុវជន​ ស្តី​ពី​មូល​ដ្ឋាន​គ្រឹះ​នៃ​ការ​បោះ​ឆ្នោត​តាម​គោល​ការណ៍ប្រជា​ធិប​តេយ្យ
541 | 2020/07/28

ការ​ចូល​រួម​ធ្វើ​បទ​បង្ហាញ​ដល់​យុវជន​ ស្តី​ពី​មូល​ដ្ឋាន​គ្រឹះ​នៃ​ការ​បោះ​ឆ្នោត​តាម​គោល​ការណ៍ប្រជា​ធិប​តេយ្យ

អ្នក​សម្រប​សម្រួល​អង្កេត និង​តស៊ូមតិ របស់​អង្គការ​ខុមហ្វ្រែល​ បាន​ចូលរួម​ធ្វើ​បទ​បង្ហាញ​ដល់​យុវជន និង​ព្រះសង្ឃ​ចំនួន ១៧នាក់​/អង្គ
ដែល​រៀប​ចំ​ឡើង​ដោយ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍ធនធាន​មនុស្ស ហៅថា YRDP នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ តាម​រយៈ​ប្រព័ន្ធ​បច្ចេកវិទ្យាឌីជីថល។
ប្រធានបទ​ដែល​ទាក់​ទង​ការ​បោះឆ្នោត​នេះ ត្រូវ​បាន​បង្ហាញ​ដល់​យុវជន​ពីចំណុច​សំខាន់ៗ​មួយ​ចំនួន ដូចខាងក្រោម៖
១. អ្វីទៅជាគោលការណ៍នៃការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ?
២. តើអ្នកបោះឆ្នោតមានភារកិច្ចយ៉ាងដូចម្តេចខ្លះ?
៣. តើអ្វីជាសារៈសំខាន់នៃការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ?
៤. ការឆ្លុះបញ្ចាំងពីដំណើរការនៃការបោះឆ្នោតកន្លងមក



ប្រសិន​បើ​លោក​អ្នក​ខក​ខាន​​មិន​​បាន​ស្តាប់​ការ​ផ្សាយ​ផ្ទាល់​​តាម​រយៈ​វិទ្យុ​ទេ​នោះ លោក​អ្នក​អាច​​ជ្រើស​រើស​​កម្ម​វិធី​ដែល​​បាន​​ផ្សាយ​រួ​ច​ហើ​យ​ដូច​​ខា​ង​ក្រោម​ដើម្បីស្តាប់៖

ការទទួលស្គាល់ចំណុចខ្វះខាតនៃការអនុវត្តតួនាទី និងភារកិច្ចរបស់អាជ្ញាធរមានសមត្ថកិច្ច
តើកម្ពុជាមានថ្នាក់ដឹកនាំក្បាលធំជាងខ្លួន?
តួនាទីស្ថាប័នរដ្ឋក្នុងការឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋ
ការចូលរួម តស៊ូមតិរបស់យុវជនដើម្បីការពារភ្នំតាម៉ៅ
ការធ្វើចំណាកស្រុកដោយសុវត្តិភាពនៅក្រៅប្រទេស
តើធ្វើបែបណាឲ្យប្រជាពលរដ្ឋមានសិទ្ធិស្មើគ្នា ប្រាសចាកពីការរើសអើង?
គុណតម្លៃរបស់សកម្មជនសង្គម
ស្តាប់កម្មវិធីដែលបានផ្សាយរួចហើយផ្សងៗទៀត